ក្រសួង​ធនធាន​ទឹក​ ៖​ ចាប់ពីថ្ងៃទី ២៩ ខែ​ កក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៩​ បណ្តាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រេីន​ និងខ្លាំង​ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បានប្រកាស​ជូនដំណឹងថា​ នៅតំបន់មាត់​ សមុទ្រ ចាប់ពីថ្ងៃទី០ ១ – ០៤ ខែសីហា នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ ។ ឯចំពោះស្ថានភាពទឹកទន្លេក៏ចាប់បន្ត​ ងើបឡើងផងដែរ ហេីយត្រូវបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩នេះបានអោយដឹងថា​ នៅអំឡុងចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ០៤ ខែសីហា​ ឆ្នាំ​២០១៩​សង្កេតឃើញមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីលើអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ។ ខណៈនៅប៉ែកខាងលើ
សមុទ្រចិនខាងត្បូង នឹងកកើតនូវព្យុះទី៧ ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី០៤ខែសីហា ស្ថានភាពអាកាសធាតុ មានដូចខាងក្រោម ៖

១- ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង​ ក្រចេះ​ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និងខេត្តព្រះសីហនុ​ នឹងអាចមាន​ ភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនោះ មានភ្លៀងធ្លាក់ខ្លាំង ។

២-ខេត្តប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយ​ មានជ័យ ឧត្តរមានជ័យ​ និងខេត្តរតន​ គិរី នឹងអាចមានភ្លៀង តែក្នុងកម្រិតខ្សោយ ។

៣-ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​បានបញ្ជាក់ថា​ អោយបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ពិសេសតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ០ ១ – ០៤ ខែសីហា នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ ។ ឯចំពោះស្ថានភាពទឹកទន្លេក៏ចាប់បន្តងើ​ប​ ឡើងផងដែរ ៕​ ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print