សមត្ថកិច្ច​ដោះលែងសត្វទោមអោយ​មានសេរីភាព​ និងហៅប្រជាពលរដ្ឋ៦នាក់ធ្វេីកិច្ច​សន្យាបញ្ឈប់ប្រមាញ់ទៀត

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​ ៖ ក្រុមប្រជាពលរដ្ឋ​ជាព្រាន​ ព្រៃដេីរប្រមញ់ឆ្លុះសត្វ៦នាក់​ ត្រូវ​បាន​កម្លាំង​ កងរាជ​អាវុធហត្ថ​ធ្វេីការឃាត់ខ្លួន​ ខណៈ​ពួក​គេដេីរបរបាញ់និងឆ្លុះសត្វនៅចំណុចភូមិ​ សាស្ត្រ​ក្នុងភូមិសេះស្លាប់​ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍​។

ក្រុមព្រានព្រៃទាំង៦នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ នៅវេលាម៉ោង១២  យប់ឈានចូលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៩ ដោយកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ ដឹកនាំដោយលោក វរសេនីយ៍ទោ ហង្ស សុជាតិ ។ អ្នកទាំង៦​នាក់ រស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

ក្រោយការឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បានសត្វទោម១៣០ក្បាល​ ខណៈ​ពួកគេធ្វេីសកម្មភាពដឹកជញ្ជូនតាមទូកបំរុងឡេីងគោក​។ ចំពោះ​ក្រុម​ព្រាន​ព្រៃ​ទាំង​៦នាក់​បានយកទៅ
សាកសួរនិងធ្វេីកំណត់ហេតុ​ និងអោយធ្វេីកិច្ចសន្យាបញ្ឈប់ដេីរឆ្លុះសត្វបន្តទៀតរួចអោយត្រឡប់ទៅលំនៅឋានវិញ​។

ជនសង្សយ័ទាំង៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន​ ៖​

១.ឈ្មោះ ឡាយ ថង ភេទប្រុស អាយុ២០ឆ្នាំ
២.ឈ្មោះ កា បូលី ភេទប្រុស អាយុ៣០ឆ្នាំ
៣.ឈ្មោះ ហុក ឆុង ភេទប្រុស អាយុ៣៦ឆ្នាំ
៤.ឈ្មោះ ហុក សិត ភេទប្រុស អាយុ២០ឆ្នាំ
៥.ឈ្មោះ ទូច ស្រ៊ុន ភេទប្រុស អាយុ៣៥ឆ្នាំ
៦.ឈ្មោះ ហុក ឆេង ភេទប្រុស អាយុ៣៧ឆ្នាំ

មេបញ្ជាការរងកងរាជអាវុធហត្ថកំពង់ឆ្នាំងបានអោយដឹងថា សត្វទោមទាំង១៣០ក្បាល ត្រូវបានកម្លាំងកងរាជអាវុធហ្ថតខេត្តប្រគល់ទៅអោយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង នាំយកយកទៅលែងអោយមានសេរីភាពវិញនៅព្រៃធម្មជាតិទំនប់២០ឧសភាវិញ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print