ដេីរលក់ថ្នាំដូចលក់បន្លែ​ ឃាត់​មនុស្ស២១នាក់​ ដើរលក់ថ្នាំញៀនដល់ទីជនបទ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សូមកោតសរសេីរ​ដល់​​កម្លាំង​សមត្ថកិច្ច ក្នុងការអនុវត្តតាមគោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព​ បេីមិនមានវិធានការទប់ស្កាត់ទាន់ពេលទេ​ អ្នកជន​បទច្បាស់ជាអាចនឹងត្រូវញៀនថ្នាំដូចអ្នកក្រុង ដែលភ្លេីត​ភ្លេីនមួយចំនួនជាក់ជាមិនខាន ​។ ​

តាម​ព័ត៌មាន​អោយដឹងថា​ ជនសង្ស័យ​បាន​យកថ្នាំញៀនចេញពីភ្នំពេញ មកលក់ចែក​ចាយក្នុងភូមិស្រាស្ត្រខេត្តកំពង់ចាម ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ ស្រាវជ្រាវ​ចាប់ឃាត់ខ្លួន​បានជាបន្ត​បន្ទាប់​ រហូត​២១នាក់​ឯណោះ  ។

តាមការអោយដឹងពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាមអោយដឹង​ថា​ មនុស្ស២១ នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេបានដើរលក់ថ្នាំញៀនតាមជនបទ កាលពីព្រឹកថ្ងៃទី២៨ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ។

លោកបន្តថា ដោយ​មានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តកំពង់ចាម មានការសហការគ្នា រវាងកម្លាំងប៉ូលិសខេត្តកំពង់ចាម និងរាជ​ធានីភ្នំពេញ ទេីបកម្លាំងឈានទៅរកការឃាត់ខ្លួនបាន៤ករណី ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល​ បាន​បញ្ជាក់​ថា​ ផ្តេីមជាដំបូង អ្នកជួញថ្នាំញៀនបានដើរលក់ថ្នាំញៀន នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើ៎យឃាត់ខ្លួនដំបូង ពួកគេប្រាប់ថា យកថ្នាំញៀនមកពីភ្នំពេញ ហើយកម្លាំងជំនាញ​យើងបន្តស្រាវជ្រាវ សហការជាមួយកម្លាំងប៉ូលិស អធិការដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ ទើបឃាត់ខ្លួនបានបន្តបន្ទាប់ ដែលពួកគេ យកថ្នាំញៀន ចេញពីភ្នំពេញ មក លក់ចែកចាយ ភូមិស្រាស្ត្រ ខេត្តកំពង់ចាម ។

បន្ទាប់​ពី​ឃាត់​ខ្លួន​ កម្លាំង​រឹបអូសវត្ថុតាងរួម​មាន​ ៖ ម្សៅសម៉ត់២២កញ្ចប់ ថ្នាំទឹក២៨ដប ថ្នាំគ្រាប់(ពណ៌បៃតង៤៦គ្រាប់ ពណ៌ដី០១គ្រាប់ ពណ៌លឿង០៥គ្រាប់) ជញ្ជីង០១គ្រឿង ដាវ០២ដើម ម៉ូតូ០៥គ្រឿង និងទូរស័ព្ទ០២ គ្រឿង ។

នគរបាល​បញ្ជាក់​ថា​ នៅថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៩នេះ នឹងបញ្ជួនខ្លួន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នឹងបន្តស្វែងរកបក្ខពួក នឹងកន្លែងផលិតថ្នាំញៀន បន្តទៀត ៕​ ដោយ​ ៖​វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print