លោក វ៉ា សារិទ្ធ​ អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវប្រវែង ៦០០០ ម៉ែត្រនៅស្រុកតំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ កាលពី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៥ លោក វ៉ា សារិទ្ធ អនុប្រធានក្រុមការងារបក្សប្រជាជនចះុជួយ ស្រុកតំបែរ និងជាប្រធានក្រុមការងារចះុជួយ ឃំុគោកស្រុក ដំណាងដ៏ខ្ពង់ខ្ពស់ លោក វេង សាខុន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាក្រុមការងារពង្រឹងមូលដ្ឋានស្រុកតំបែរបានអញ្ជើញចុះពិនិត្យការដ្ឋានដឹកដីចាក់ជួសជុលផ្លូវ ពីរង្វង់មូលផ្សារតំបែរ ដល់ វត្តភ្នំបុត្រ ដែលមានប្រវែង ៦០០០ ម៉ែត្រ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំគោកស្រុក ស្រុកតំបែរខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ លោក វ៉ា សារិទ្ធ បានជួបសំណេះសំណាលប្រកាសជម្រាបជូនប្រជាពលរដ្ឋ អំពីសំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលបានសុំ ក្រុមការងារ ដែលមានរូបលោក និង លោក វេង សាខុន ឱ្យជួយជួសជុលផ្លូវលំ មួយខ្សែនេះឥឡូវបានសម្រេចជូន តាមជំហានៗហើយ គឺផ្លូវប្រវែង៦០០០ ម៉ែត្រនេះ។ ដែលខាងលទ្ធកម្មស្រុក បានចាក់ដីឈូសឆាយបាន១៨០០ម៉ែត្រហើយ នៅសល់៤២០០ម៉ែត្រ តាមការសម្រេចរបស់ លោក វេង សាខុន ទទួលជួសជុលទាំងអស់។ និងថ្ងៃនេះជាលទ្ធផល យើងបានចាក់ដីឈូសឆាយផ្លូវប្រវែង២០០០ម៉ែត្រ ដែលចំណាយថវិកាអស់ ៤ ៧៤0 00០៛ (បួនលានប្រាំពីសែនបួនមឺុនរៀល) ហើយថវិការនេះ សម្បុរសជន បានចូលរួមឧបត្ថម្ភ ចំនួន១៧៤0 000៛ ចំណែកនៅសល់ ២២00ម៉ែត្រ កំពុងចាប់ដំណើរការ នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៥បន្តទៀត។ 

លោក វ៉ា សារិទ្ធ ក៏បានជម្រាបជូនប្រជាពលរដ្ឋឲបានដឹងថា ការត្រួតពិនិត្យនិងសម្រេចការងារជួសជុលផ្លូវនេះ ថវិកាបានពីការជួយ របស់លោក វេង សាខុន ប្រធានក្រុមការងារពង្រឹងមូលដ្ឋាន ស្រុកតំបែរ និងថវិការរបស់លោក រួមនិងសប្បុរសជន ។ជាមួយគ្នានេះដែរ លោក ក៏បានចាក់ដីជុសជុលបំពេញផ្លូវលំចូលទៅសាលាបុណ្យ និងក្នុងទីធ្លា បរិវេណសាលាបុណ្យដោយមានការអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផង​ដែរ។

ថ្ជាចុងក្រោយ លោក វ៉ា សារិទ្ធ ក៏ថ្លែងលើកឡើងថា គ្រប់កន្លែងទីណាដែលមានបងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងតែមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ យកចិត្តទុកដាក់ជួយទំនុកបំរ៉ុងដោះស្រាយរាល់ការទុក្ខលំបាកទាំងនោះជានិច្ច ទាំងវិស័យ អាណាចក្រ និង ពុទ្ធិចក្រ៕វណ្ណះ 

...

    
    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print