ដើម្បីអភិរក្សសត្វព្រៃ ប្រកបដោយប្រសិទ្ធិភាព សឹង្ហបុរី បានហាមប្រាម រាល់ពណិជ្ជកម្ម ពាក់ព័ន្ធភ្លុកដំរី

ចែករំលែក៖

ការជួញដូរភ្លុកដំរី​ ត្រូវបានហាមឃាត់នៅជុំវិញពិភពលោក ប៉ុន្តែនៅតែមានការជួញដូរ លួចលាក់កើតឡើង ជាបន្តបន្ទាប់​។ នៅពេលនេះសឹង្ហបុរីក៏បានចាត់វិធានការ មិនឲ្យលក់ផលិតផល ណាពាក់ព័ន្ធនិងភ្លុកដំរី នោះឡើយ។
ក្រុមប្រឹក្សាភិបាលឧទ្យានជាតិ (NParks) របស់សិង្ហបុរី​ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩​បានបញ្ជាក់ថា សិង្ហបុរី​​នឹងហាមឃាត់​ពាណិជ្ជកម្ម​ក្នុងស្រុក​ទាក់ទង​ភ្លូកដំរី ចាប់ពីខែកញ្ញា ឆ្នាំ២០២១​នោះទៅ ។

ការហាមឃាត់​មានន័យថា ការលក់ភ្លុកដំរី ឬផលិតផលទាំងឡាយ​ធ្វើអំពីភ្លុកដំរី ត្រូវបានហាមឃាត់ទាំងអស់​នៅក្នុងប្រទេសសិង្ហបុរី​ ។ ការដាក់តាំងបង្ហាញ​ផលិតនេះ​ដើម្បីលក់​ ក៏មិនត្រូវបានអនុញ្ញាត​ឲ្យដែរ ។ បម្រាម​នេះ ចាប់ផ្តើម​មានប្រសិទ្ធភាព​ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ ។

នេះជាការសកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​រត់ពន្ធ ការធ្វើពាណិជ្ជកម្ម​ខុសច្បាប់​​​ទាក់ទងនឹងសត្វព្រៃ​ ខណៈដែលសិង្ហបុរី​​ស្ថិតនៅក្នុងសន្ធិសញ្ញា​ការពារនោះផងដែរ ។ សិង្ហបុរី​ជាប្រទេសហត្ថលេខា​ស្តីអំពី​ការរារាំង​ការធ្វើពាណិជ្ជកម្ម​ភ្លូកដំរី​ជាអន្តរជាតិ តាំងពីឆ្នាំ១៩៩០​។

បើទោះបី​ជាបែបនេះ​ក៏ដោយ សិង្ហបុរី​នៅតែមានការអនុញ្ញាត​ឲ្យមានពាណិជ្ជកម្ម​ភ្លុកដំរី​ក្នុងស្រុក ហើយភ្លុកដំរីទាំងនោះ​នាំចូល​មកពីបរទេសផងដែរ ។ មន្ត្រីបានបញ្ជាក់ថា ទម្រាំសម្រេចចេញ​បម្រាម​ខាងលើនេះ ផ្នែកពាក់ព័ន្ធបានពិភាក្សា​គ្នា​ច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print