វិស្វករ មីស៊ីលកូរ៉េខាងជើង​១០៣រូប ទទួលបានការបំពាក់មេដាយ និងដំឡើងបុណ្យស័ក្តិ​ពីមេដឹកនាំ គីម ជុងអ៊ុន

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី​១៣ខែសីហាថា ក្រុមអ្នកវិទ្យា​សាស្ត្រ​ផលិត​មីស៊ីលរបស់កូរ៉េខាងជើង​១០៣នាក់​ ទទួលបានការបំពាក់មេដាយជាតិ​និង ដំឡើងបុណ្យស័ក្តិ​ ក្រោយទទួលបានជោគជ័យក្នុងការផលិតមីស៊ីល ហើយសាកល្បងយ៉ាងជោគជ័យ ៥លើកកន្លងមក​។
មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន​ បានវាយតម្លៃខ្ពស់ ​ចំពោះការខិតខំរបស់ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង​ នៅក្នុងការបង្កើនសមត្ថភាពយោធារបស់ប្រទេសជាតិ ដោយផលិតមីស៊ីលបានជាច្រើនគ្រាប់ ហើយបាញ់សាកល្បងប្រកបដោយជោគជ័យ ទាំង​៥លើក នាពេលកន្លងមក​។

សារព័ត៌មាន​ ​យ៉ុនហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៩នេះ បានផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដំឡើងបុណ្យស័ក្តិដល់ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង ​ដែលបានអភិវឌ្ឍគ្រឿងសព្វាវុធជាថ្មី​ សម្រាប់ការពារជាតិ​ ប្រកបដោយសមត្ថភាពខ្ពស់។
សារព័ត៌មាន​ KCNA ​បានផ្សាយថា មេដឹកនាំ លោកគីម ជុងអ៊ុន បានសម្រេចដំឡើងបុណ្យស័ក្តិ​ដល់អ្នកវិទ្យាសាស្ត្រ ចំនួន​១០៣រូប នៅក្នុងវិស័យស្រាវជ្រាវ​ផលិតសព្វាវុធសម្រាប់ការពារជាតិ​។ មន្រ្ដីទាំងនោះ មានគុណបំណាច់យ៉ាងធំធេងដល់ប្រទេសជាតិ។ ការសម្រេចចិត្ដខាងលើរបស់មេដឹកនាំកូរ៉េខាងជើង បានកើតឡើង ក្រោយពេលប្រទេសនេះបានបាញ់សាកល្បងមីស៊ីល ទាំង​៥លើក ក្នុងការបាញ់រយៈពេលតែ​២សប្តាហ៍ប៉ុណ្ណោះ ដោយក្នុងមួយលើកៗ​ បាញ់សាកល្បងពីរគ្រាប់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print