សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី១៣ខែសីហាថា ក្រុមអ្នកវិទ្យាសាស្ត្រផលិតមីស៊ីលរបស់កូរ៉េខាងជើង១០៣នាក់ ទទួលបានការបំពាក់មេដាយជាតិនិង ដំឡើងបុណ្យស័ក្តិ ក្រោយទទួលបានជោគជ័យក្នុងការផលិតមីស៊ីល ហើយសាកល្បងយ៉ាងជោគជ័យ ៥លើកកន្លងមក។
មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង នៅក្នុងការបង្កើនសមត្ថភាពយោធារបស់ប្រទេសជាតិ ដោយផលិតមីស៊ីលបានជាច្រើនគ្រាប់ ហើយបាញ់សាកល្បងប្រកបដោយជោគជ័យ ទាំង៥លើក នាពេលកន្លងមក។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដំឡើងបុណ្យស័ក្តិដល់ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង ដែលបានអភិវឌ្ឍគ្រឿងសព្វាវុធជាថ្មី សម្រាប់ការពារជាតិ ប្រកបដោយសមត្ថភាពខ្ពស់។
សារព័ត៌មាន KCNA បានផ្សាយថា មេដឹកនាំ លោកគីម ជុងអ៊ុន បានសម្រេចដំឡើងបុណ្យស័ក្តិដល់អ្នកវិទ្យាសាស្ត្រ ចំនួន១០៣រូប នៅក្នុងវិស័យស្រាវជ្រាវផលិតសព្វាវុធសម្រាប់ការពារជាតិ។ មន្រ្ដីទាំងនោះ មានគុណបំណាច់យ៉ាងធំធេងដល់ប្រទេសជាតិ។ ការសម្រេចចិត្ដខាងលើរបស់មេដឹកនាំកូរ៉េខាងជើង បានកើតឡើង ក្រោយពេលប្រទេសនេះបានបាញ់សាកល្បងមីស៊ីល ទាំង៥លើក ក្នុងការបាញ់រយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះ ដោយក្នុងមួយលើកៗ បាញ់សាកល្បងពីរគ្រាប់៕
ដោយ៖ មែវ សាធី