សាលាខណ្ឌទួលគោក ធ្វើការវាយកម្ទេចទូហ្គេមចំនួន១១៥ទូ បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខណ្ឌទួលគោកដែលដឹកនាំ ដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌ មានរៀបចំពិធីវាយកំទ្ទេចទូហ្គេម ចំនួន១១៥ទូ ដែលក្នុងនោះមាន ប្រភេទ ទូហ្គេមបាញ់ត្រីចំនួន៥ទូ និងហ្គេមបៀរ១១០ទូ ដែលកម្លាំងគណៈបញ្ជា
ការឯកភាពខណ្ឌរបស់លោក បានចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នាពេលកន្លងមក ។

IMG_3952

លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា ដេីម្បីលុប​បំបាត់​ល្បែង​សីុ​សង​ក្នុង​មូលដ្ឋាន​ស្រប​តាម​គោល​នយោ​បាយ​ភូមិ​-​សង្កាត់​មានសុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ផង​ដែរនោះ សាលា​ខណ្ឌទួលគោកបានធ្វើការ​វាយ​កម្ទេច​ទូ​ហ្គេមជាប្រភេទល្បែងសីុសងដែលកំពុងចរាចរនៅក្នុងខណ្ឌ ព្រមទាំងកំពុងពង្វក់ដល់ប្អូនៗសិស្សានុសិស្សធ្វើឲ្យភ្លេចពីការសិក្សារបស់ខ្លួន ហើយបាន​ចូល​ទៅ​លេង​ហេ្គ​ម បំផ្លាញ​លុយ ​ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាលផងដែរ ។

គួរបញ្ជាក់ផងដែរថា ចំពោះការបង្ក្រាបល្បែងសីុសងប្រភេទនេះ គឺជារើយៗតែងតែឃើញលោក​ ប៉ាង លីដា អភិបាល​រងខណ្ឌទួលគោកចុះបង្ក្រាបដោយផ្ទាល់ និងដកហូត ដើម្បីធ្វើការកំទេចចោល ។

លោកអភិបាលខណ្ឌបាន​មានប្រសាសន៍បន្តថា ទូ​ហេ្គ​ម​ទាំង​១១៥ទូ​នេះ ត្រូវ​បាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខណ្ឌទួលគោកខណៈ​ដែល​ពួក​គេ​លួចបើក​លេង​ទាំង​យប់​ទាំងថ្ងៃ​ដោយ​ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​នោះ​ឡើយ ។

លើស​ពី​នេះទៀត ​វា​បាន​ធើ្វ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់សណ្ដាប់ធ្នាប់​សន្ដិសុខ​សង្គមតាម​រយៈលេង​ហ្គេម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិ​ស្សា​នុសិស្ស ឬ​យុវវ័យ​ទាំងនោះ​អាច​ប្រព្រឹត្ដអំពើ​​​ដូច​ជា លួច ឆក់ ប្លន់ ដែលបង្កភាពអសន្ដិសុខ​សង្គម​ជាដើម ៕

IMG_3953

IMG_3959

IMG_3955

IMG_3957

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print