លោកអភិបាលខណ្ឌដង្កោ រួមនឹងចៅអធិការវត្តជើងឯក ចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ

ចែករំលែក៖

​ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួមជាមួយព្រះគ្រូចៅអធិការវត្តឧត្តមមានជ័យព្រះបាទជាន់ឯក (ហៅវត្តជើងឯក)​ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១០០គ្រួសារ ។

IMG_9836

លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងនូវអំណរគុណចំពោះព្រះគ្រូចៅអធិការវត្ត ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ហើយតែងបានចូលរួមចំណែកក្នុងការប្រគេននូវទេយ្យវត្ថុ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ។

លោកអភិបាល ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា និងនាំយកការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ។

​សម្ភារៈដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងឱកាសនោះរួមមាន៖ អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ទឹកក្រូច១០កំប៉ុង ស្ករស ២គីឡូក្រាម ទឹកស៊ីអ៊ីវ ០១ដប ទឹកដោះគោ ០១កំប៉ុង មុង០១ ភួយ០១ កន្ទេល០១ និងថវិកា ១ម៉ឺនរៀលផងដែរ ៕

IMG_9839

IMG_9837

IMG_9838

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print