វិវាទដែនអធិបតេយ្យភាពរវាងបណ្ដា ប្រទេសដូចជា ចិន កូរ៉េខាងត្បូង កូរ៉េខាង ជើង ជប៉ុន អាចជម្រុញឱ្យតំបន់អស៊ីផ្ទុះ សង្គ្រាមបានគ្រប់ពេលវេលា ។
ជាមួយនិងភូមិសាស្ដ្រអំណោយផលកូរ៉េខាងត្បូងបានក្លាយទៅជាទីតាំងប្រកួត ប្រជែងឥទ្ធិពលរវាងអាមេរិកនិងចិន។ ប៉ុន្ដែអាមេរិកគឺជាសម្ពន្ធមិត្ដយូរឆ្នាំរបស់ កូរ៉េខាងត្បូង ដូច្នេះអាមេរិកមិនអាច ឱ្យបាត់បង់កូរ៉េខាងត្បូងនាពេលនេះនោះ ឡើយ ។
ទស្សនាវដ្ដី National Interest បាន ដកស្រងសម្ដីលោក Brent Scowcroft អនុប្រធានមជ្ឈមណ្ឌលសន្ដិសុខអន្ដរជាតិ ប្រចាំនៅតំបន់អាស៊ីភាគខាងកើតបាន វាយតម្លៃថា តំបន់អាស៊ីភាគខាងកើត កន្លងមកមានសន្ដិសុខពេញលេញ ប៉ុន្ដែ វាបានផ្លាសុប្ដូរយ៉ាងឆាប់រហ័សអាចជម្រុញ ឱ្យផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា។ ក្រៅ ពីនេះយុទ្ធសាស្ដ្រធ្វើឱ្យមានទល្យភាព កម្លាំងរបស់អាមេរិកនៅតំបន់អាស៊ី ក៏ ជាចំណុចមួយបង្ករឱ្យមានសង្គ្រាមកើតឡើងនោះដែរ ។
តើតំបន់ណា ប្រទេសណានៅអាស៊ី អាចផ្ទុះសង្គ្រាម ?
១ ចិន និងជប៉ុន
បើទោះបីទំនាក់ទំនងរវាងចិននិងជប៉ុន មានភាពល្អប្រសើរជាងមុនក្ដី ប៉ុន្ដែនៅ ពេលដ៏ខ្លីខាងមុខ ទីក្រុងប៉េកាំង និងទីក្រុង តូក្យូមិនអាចប្រែក្លាយទៅជាមិត្ដដ៏ជិតស្និតបាននោះឡើយ។ ជប៉ុនបានផ្លាស់ ប្ដូរទម្រងនៅក្នុងរដ្ឋធម្មនុញ្ញដែលបាន បង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ដែលអនុញ្ញាត្ដិឱ្យកម្លាំងទាហានជប៉ុន អាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសបាន។ ទាំងនោះហើយជប៉ុនអាចរក្សា សន្ដិសុខស្ថេរភាពនៅក្នុងតំបន់បានដោយ មានការចូលរួមពីអាមេរិកផងនោះ ។
ផ្ទុយទៅវិញចិនក៏មិនព្រមផ្អាកសកម្ម ភាពរបស់ខ្លួនផងដែរដោយចិនបានខិតខំពង្រីកកម្លាំងយោធាសព្វាវុធរបស់ខ្លួនកាន់ តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិន ត្រឹមតែប៉ុណ្ណោះចិនបានប្រកាសពីដែន អធិបតេយ្យនៅតំបន់សមុទ្រចិនភាគខាង កើតគ្រប់ដណ្ដប់ទៅលើទីតាំងដែលជប៉ុនបានគ្រប់គ្រងជាយូណាសមកហើយ មាន ប្រជុំកោះសែនកាកូជាដើម ។
ចំណុចទាំងនោះហើយបើភាគីទាំងពីរមានអ្វីខុសឆ្កងតែបន្ដិចនោះអាចបង្ករឱ្យមានសង្គ្រាមគ្រប់ពេលវេលា ។
២-វិវាទនៅដែនសមុទ្រចិនភាគខាង ត្បូង
សមុទ្ថចិនភាគខាងត្បូងគឺជាច្រកផ្លូវដឹកជិញ្ជូនដ៏សំខាន់បំផុតនៅក្នុងតំបន់ ហើយក៏ជាទីតាំងដែលដែលក្ដៅបំផុត អាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលារវាង ចិននិងប្រទេសក្នុងតំបន់ស្ដីពីដែនអធិប តេយ្យ។ ការដែលចិនសាងសង់កោះ សិប្បនិមិត្ដនៅតំបន់សមុទ្រដែលមាន វិវាទនោះបានគ្រប់ដណ្ដប់ទៅលើដែន សមុទ្រប្រទេសជាច្រើន ធ្វើឱ្យប្រទេស ទាំងនោះមិនអាចនៅស្ងប់ស្ងៀមឡើយ បានត្រៀមលកខណទប់ទលជាមួយចិន ទៀតផង ។
នៅក្នុងវិវាទដែនសមុត្រចិនភាគខាង ត្បូងនេះក៏មានការចូលរួមពីអាមេរិក ផងដែរក្នុងការការពារសម្ព័ន្ធមិត្ដនៅក្នុងតំបន់។ ទាំងនោះហើយបានជំរុញឱ្យអា មេរិកបញ្ជូនយន្ដហោះចម្បាំងទម្លាក់គ្រាប់ B-52 ទៅក្បែរកោះសិប្បនិមិត្ដរបស់ចិន។ ក្រៅពីនេះអាមេរិកក៏បានបញ្ចូននាវាផ្ទុះយន្ដហោះទៅកាន់តំបន់ប្រទេសជប៉ុនផងដែរ ដែលជាការត្រៀមលក្ខណធ្វើសង្គ្រាម ជាទ្រងទ្រាយធំនៅទីនេះ ។
អាមេរិកក្នុងនាំជាប្រទេសដែលមានអត្ថិពលនៅតំបន់អាស៊ីនិងជាអ្នកធានា ដល់សន្ដិសុខតំបន់អស៊ីប៉ាស៊ីហ្វិក អាមេរិក បានចាត់វិធានការឱ្យបានទាន់ពេលវេលា ក្នុងការរារាំងចិន ទប់ស្កាត់ចិនគរាម កំហែងដល់ប្រទេសតូចតាចជាប់ព្រំដែន របស់ខ្លួន ។
នៅពេលនេះអាមេរិកបានបញ្ជូនសព្វា វុធជាច្រើនមកតំបន់អាស៊ីដើម្បីទប់ស្កាត់ ឥទ្ធិពលរបស់ចិនទៅវិញដោយមិនខ្វាយ ខ្វល់ពីការគរាមកំហែងរបស់ក្រុមអ៊ិ ស្លាម បង្កើតរដ្ឋនោះឡើយ។ ការដែលអាមេរិក មកកាន់អាស៊ីបានដោយគ្មានការខ្វាយខ្វល់ ដោយសារតែអាមេរិកបានប្រគល់តួនាទី វាយប្រហារក្រុមអ៊ិដស្លាមបង្កើតរដ្ឋនិងទប់ទល់ជាមួយរុស្សីឱ្យទៅសម្ពន្ធមិត្ដជាអ្នកទទួលខុសត្រូវក្នុងនោះមាន អាល្លឺ ម៉ង បារាំង អង់គ្លេស និងប្រទេសជាច្រើន ទៀតនៅតំបន់អឺរ៉ុប ។
គោលដៅរបស់អាមេរិក និងសម្ពន្ធ មិត្ដនៅតំបន់មជ្ឈិមបូព៌ាគឺអូសបន្លាយ ពេលវេលា ដើម្បីធ្វើឱ្យរុស្ស៊ីដែលជា សត្រូវពិតប្រាកដរបស់លោកខាងលិច ត្រូវជាប់ផុងនៅក្នុងសង្គ្រាមប្រឆាំងក្រុម IS ទើបអាចធ្វើឱ្យរុស្ស៊ីត្រូវថមថយកម្លាំង ជាងមុនមិនអាចគំរាមកំហែអដល់អាមេ រិកបាន។ ទាំងនោះហើយអាចធ្វើឱ្យរុស្ស៊ី ត្រូវចំណាយប្រាក់ជាច្រើនថែមទៀតនៅក្នុងសង្គ្រាមក្នុងពេលដែលរុស្ស៊ី ទទួលរង់ ការខាតបង់ជាច្រើនដោយសារតែការ ដាក់ទណ្ឌកម្មពីលោកខាងលិចជុំវិញវិបត្ដិ នៅក្នុងប្រទេសអ៊ុយក្រែន។ ទាំងនោះហើយ ជាយុទ្ធសាស្ដ្ររបស់លោកខាងលិចទៅ លើប្រទេសរុស្ស៊ីដែលមានបំណងចង់ ដណ្ដើមមហាអំណាចទីមួយពីអាមេរិក។ សកម្មភាពរបស់លោកខាងលិចទៅ លើ ប្រទេសរុស្ស៊ីកំពុងតែធ្វើឱ្យប្រទេសនេះ បរាជ័យដោយមិនចាំបាច់វាយប្រហារ ។
មួយវិញទៀតអាមេរិកមានពេល វេលាគ្រប់គ្រាន់សម្រាប់បញ្ចូនកម្លាំង ទាហាននិងសព្វាវុធរបស់ខ្លួនទៅកាន់ តំបន់អាស៊ីទបទលជាមួយចិនហើយរុស្ស៊ី មិនអាចទៅជួយប្រទេសណាមួយផ្សេង ទៀតបានឡើយក្រៅពីការពារខ្លួនឯង និងវាយប្រហារទៅលើក្រុមIS បើរុស្ស៊ី មិនអាចយកឈ្នះក្រុមISទេ នោះរុស្ស៊ីនឹង ត្រូវប្រឈមនៅបញ្ហាជាច្រើនទៀតប៉ះ ពាល់ដល់សន្ដិសុខជាតិគឺការវាយប្រហារ បកវិញពីក្រុមIS។ ប៉ុន្ដែសង្គ្រាមវាយ ប្រហាររបស់រុស្ស៊ីទៅលើក្រុម្សីពេលណាអាចបញ្ចប់ ១ឆ្នាំ ២ឆ្នាំឬ១០ឆ្នាំ ខាងមុខ ទៀត ដូចការវាយប្រហាររបស់អាមេរិក ទៅលើក្រុមតាលីបង់ និងអាល់កៃដានៅ អាហ្វហ្គានិស្ថានជាដើម មកទល់ពេល នេះជិត១៥ឆ្នាំហើយក្រុមតាលីបង់ និង អាល់កៃដានៅតែខ្លាំងដដែល ។
ចំពោះការវាយប្រហាររបស់លោក ខាងលិចទៅលើក្រុមIS នោះត្រូវបាន អ្នកវិភាគមួយចំនួនចាត់ទុកថា ជាការ សម្ដែងតែប៉ុណ្ណោះដោយមិនអាចទុកឱ្យ រុស្ស៊ីវាយប្រហារតែម្នាកឯងអាចកម្ចាត់ក្រុមISបានក្នុងពេលដ៏ខ្លី ដូច្នេះការវាយ ប្រហាររបស់លោកខាងលិចគឺជាការរា រាំងដល់សកម្មភាពរបស់រុស្ស៊ី ហើយ ការវាយប្រហារនោះលោកខាងលិចបែជាផ្ដល់អាវុធទៅឱ្យក្រុមISបណ្ដើរវាយ ប្រហារបណ្ដើរ ទាំងនោះហើយដែលធ្វើឱ្យ សង្គ្រាមវាយប្រហារមិនអាចរកឃើញ ទីបញ្ចប់ ។
នៅពេលនេះអាមរិកអស់ក្ដីបារម្ភពី រុស្ស៊ីដោយមានសម្ពន្ធមិត្ដនាំមុខទប់ស្កាត់ នៅទីនោះអាមេរិកមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ជូនកម្លាំងទៅទប់ស្កាត់ ប្រទេសមួយទៀតដែលអាចគំរាមកំហែង ដល់មហាអំណាចអាមេរិកនោះគឺប្រទេស ចិន ៕
ប្រែសម្រួល៖ ម៉ែវ សាធី