នៅក្នុងការស្ទាបស្ទង់មតិទៅលើពលរដ្ឋជាង៦៤ពាន់នាក់មកពី៦៥ប្រទេសនៅ ជុំវិញពិភពលោកបានបោះឆ្នោតជ្រើស រើសលោកអូបាម៉ាជាមេដឹកនាំល្បីជាង គេបំផុត ។
មជ្ឈមណ្ឌលស្ទាបស្ទង់មតិ Gallup ដែលបានធ្វើការស្ទង់មតិទៅលើពលរដ្ឋ នៅ៦៥ប្រទេសបង្ហាញលទ្ធផលឱ្យឃើញថា ប្រធានាធិបតីអូបាម៉ាត្រូវបានគេ ជ្រើសរើសជាមេដឹកនាំល្បីបំផុតលើពិភព លោក។ លទ្ធផលទាំងនោះបានមកពីការ ស្ទង់មតិ ចូលចិត្ដ ឬមិនចូលចិត្ដ។ លទ្ធ ផលចុងក្រោយលោកអូបាម៉ាទទួលបាន៥៩ភាគរយ ។ ប្រទេសដែលគាំទ្រលោក អូបាម៉ាច្រើនជាងគេនោះគឺប្រទេសកូសូវ៉ូមានរហូតដល់៨៣ភាគរយ ប្រទេស ស្លូវ៉ាគីមាន៨២ភាគរយ ។
ប្រទេសដែលមានពលរដ្ឋស្រឡាញ់ចូលចិត្ដលោកអូបាម៉ានោះមានវៀត ណាមឈរលំចាប់ទី២,ព័រទុយហ្គាល់ឈរទី៣, ស្វ៉ីសទី៤ និងកូឡាំប៊ីទី៥ ។ ក្នុងពេល នោះដោយសារតែទំនាក់ទំនងរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោនប្រឈមមុខ តានតឹងដាក់គ្នាទើបធ្វើឱ្យពលរដ្ឋរុស្ស៊ី រហូតដល់ទៅ៨៣ភាគរយមិនចូលចិត្ដ ប្រធានាធិបតីអូបាម៉ា។ ក្រៅពីរុស្ស៊ីនៅ មានប្រទេសសដែលមិនចូលចិត្ដលោកអូបាម៉ាមានអ៊ីរ៉ង,ប៉ាគីស្ថានឬសឺបៀជា ដើម។
ឈរលំចាប់ទីពីរគឺអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដោយ មានពលរដ្ឋជាច្រើនបានគាំទ្រលោកស្រី។ បច្ចុប្បន្នលោកស្រីមាន“ទឹកមាត់ប្រៃ” ជាងគេបង្អស់នៅក្នុងតំបន់អឺរ៉ុបអ្វីដែល លោកស្រីនិយាយាមានភាគច្រើនត្រូវ តែធ្វើតាម ។
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកដេវិដកាមឺរ៉ុនឈរលំដាប់ទី៣,ប្រធានាធិបតី បារាំងឈរលំដាប់ទី៤,ប្រធានាធិបតី ឥណ្ឌាឈរលំដាប់ទី៥ក្នុងបញ្ជីឈ្មោះមេ ដឹកនាំល្បីជាងគេបំផុតលើពិភពលោក។
អ្វីដែលជាការភ្ញាក់ផ្អើលនោះគឺប្រធានាធិបតីរុស្ស៊ីលោកពូទីនឈរលំចាប់ទី៦នៅក្នុងបញ្ជីមេដឹកនាំល្បីជាងគេបំផុត លើពិភពលោកបើទោះបីមានប្រទេសជា ច្រើនបានគាំទ្រលោកក៏ដោយ។ មនុស្ស មួយចំនួនធំបានយល់ឃើញថា ដើម ហេតុបង្កឱ្យមានជនភៀសខ្លួនច្រើន សង្គ្រាមរកមិនឃើញទីបញ្ចប់កើតចេញពីបុគ្គលពូទីនបើលោកមិនជំទាស់មិនគាំទ្ររដ្ឋាភិបាលស៊ីរីទេនោះសង្គ្រាមស៊ីរីបាន បញ្ចប់តាំងពីយូរណាស់មកហើយៗក្រុមអ៊ិនស្លាមបង្កើតរដ្ឋក៏មិនកើតឡើងនោះ ដែរ។ ចំណែកមេដឹកនាំចិនវិញលោកស៊ី ជីនពីង ឈរលំដាប់ទី៧បន្ទាប់ពីពូទីន ៕
ប្រែសម្រួល៖ ម៉ែវ សាធី