អ៊ីរ៉ង់មិនអនុញ្ញាតឲ្យនាវាដឹកប្រេងត្រូវ ចាប់ខ្លួនម្តងទៀតឡើយ

ចែករំលែក៖

ប្រទេសអុីរ៉ង់៖  ក្រោយពេល រដ្ឋាភិបាល​ Gibraltar បានប្រកាសដោះលែង​នាវាដឹកប្រេងរបស់អុី ឭរ៉ង់ភ្លាម​ អុីរ៉ង់បានបញ្ជូននាវានោះចេញទាំងកណ្តាលយប់ មិនតែប៉ុណ្ណោះក៏បានបញ្ជូន​នាវាចម្បាំងទៅការពារផងដែរ ខ្លាចត្រូវ អាមរិកចាប់នាវានោះសាជាថ្មី។
នាវាដឹកប្រេងដ៏ធំខាងលើរបស់អុីរ៉ង់ គឺជាចំណុចបង្កឲ្យមានវិវាទ​ដល់ទំនាក់ទំនងការបរទេស រយៈពេលកន្លងមក។ សារព័ត៌មាន​ Wall Street journal ​បានដកស្រង់សម្តីរបស់​មន្ត្រីអុីរ៉ង់​ ដោយបានបញ្ជាក់ថា នាវាដឹកប្រេងខាងលើនេះ បានប្តូរឈ្មោះទៅជានាវា​ Anrian Darya 1 ​មុនពេលចាកចេញពីតំបន់សមុទ្រ​ Gibraltar ​នៅវេលាម៉ោង​២៣ ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០១៩នេះ។

ឯកអគ្គរដ្ឋទូតអុីរ៉ង់​ប្រចាំនៅអង់គ្លេស លោក​ Hamid Baeidinejad ​កាលពីថ្ងៃទី​១៨ ខែសីហា បានប្រកាសនៅលើបណ្តាញសង្គមរបស់​លោកថា ក្រោយការពិភាក្សាគ្នារួចមក នាវាដឹកប្រេងរបស់អុីរ៉ង់ត្រូវបានដោះលែង បើទោះជាអាមេរិកស្នើឲ្យចាប់នាវានោះមកវិញក្តី។ នាវាខាងលើផ្ទុកប្រេង ចំណុះរហូតដល់ទៅ​២,១លានបារ៉ែល​ និង​មានតម្លៃប្រមាណ​១៤០លានដុល្លារអាមេរិក។

ក្រោយពេលរដ្ឋាភិបាល​ Gibraltar ​បានសម្រេច​ដោះលែងនាវាដឹកប្រេងរបស់អុីរ៉ង់ រួចមក កងកម្លាំងទាហានជើងទឹកអុីរ៉ង់ បាន​សម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកប្រេងខាងលើ ដោយសារខ្លាច ត្រូវគេវាយប្រហារប្លន់ជាថ្មីទៀត​។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសអុីរ៉ង់នោះដែរ ​ អាមេរិកបាន​ប្រកាសថា​អុីរ៉ង ត្រៀមបាញ់បញ្ជូនផ្កាយរណប់ជាថ្មី។ រូបភាពដែលថតបានពីផ្កាយរណប បានបង្ហាញឲ្យឃើញថា នៅមជ្ឈមណ្ឌលអវកាស នៅខេត្ត​ Semnan ​របស់អុីរ៉ង់ មានសកម្មភាព ដូចជាការត្រៀមលក្ខណៈ​បាញ់ បញ្ជូនផ្កាយរណបជាបន្តទៀត​ ​ក្រោយពេលប្រទេសនេះបាញ់បរាជ័យ ចំនួនពីរលើកកន្លងមក។
កន្លងមក អាមេរិកបានចោទប្រកាន់អុីរ៉ង់ ថាផលិតមីស៊ីលឆ្លងទ្វីប ក្រោមការបិទបាំង នៃកម្មវិធីមីស៊ីល ដើម្បីបញ្ជូនផ្កាយរណបឡើងទៅកាន់ទីអវកាស​។ កន្លងមក អុីរ៉ង់បានសាកល្បងបាញ់ផ្កាយរណបចំនួនពីរលើក តែមិនទទួលបានជោគជ័យឡើយ​។

សកម្មភាពខាងលើរបស់អុីរ៉ង់ បាន​កើតឡើង ក្នុងពេលដែល​អាមេរិក​ចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេអុីរ៉ង់​បង្កើតកម្មវិធីអវកាស ក្នុងគោលដៅផលិតមីស៊ីល​ បម្រើវិស័យយោធាតែប៉ុណ្ណោះ។

សារព័ត៌មាន​ Aab news ​បានបង្ហោះរូបភាពថតពីផ្កាយរណប​ ដោយបង្ហាញឲ្យឃើញថា ​មជ្ឈមណ្ឌល​អាវកាស​ Imam Khomeini ស្ថិតក្នុងខេត្ត​ Semnan ​របស់អុីរ៉ង់ ថាមានសកម្មភាព នៅក្នុងខែសីហានេះ ដូចជាត្រៀម​បាញ់បង្ហោះផ្កាយរណបជាបន្តទៀត​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print