ភ្នំពេញ: មន្ត្រីសណ្តាប់ធ្នាប់សាលាខណ្ឌកំ បូលម្នាក់ ត្រូវបានជនសង្ស័យភ្ជង់ ប្លន់យកម៉ូតូបានសម្រេចគេចខ្លួ នដោយសុវត្ថិភាព កាលពីវេលាម៉ោង៦និ ង១៥នាទីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែមានភិនភាគ កម្ពស់ប្រហែល១,៦៣ម៉ែត្រ រាងស្តើង ពាក់អាវធំខ្មៅ និងពាក់ពួកសុវត្ថិភាពពណ៌ខ្មៅ ជិះរត់គេចខ្លួនបាត់ ។ ជនរងគ្រោះឈ្មោះ អ៊ីន សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីសណ្តាប់ធ្នាប់សាលាខណ្ឌកំបូល មានទីលំនៅភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល ។
ម៉ូតូដែលជនសង្ស័យប្លន់យកនោះ ម៉ាកហុងដាសេឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ស៊េរី ២០១១ ពាក់ស្លាកភ្នំពេញ 1AY-6822 ជារបស់ជនរងគ្រោះ។ បន្សល់ទុក៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ។
តាមរបាយការណ៍នគរបាលបានឲ្យដឹងថា មុនពេលកេីតហេតុកម្លាំងនគរបាលបា នទទួលដំណឹងពីមន្ត្រីសាលាខណ្ឌកំ បូលថា មានករណីនគរបាលដេញជនសង្ស័យដែលមា នភិនភាគខាងលេីជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ ភ្លាមនោះកន្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលកន្ទោកបានពួនស្នាក់គ្រប់ ច្រកល្ហកស្រាប់តែប្រទះឃេីញជនសង្ ស័យខាងលេីនិងដេញធាក់ម៉ូតូជនសង្ ស័យដួលពេលនោះជនសង្ស័យបានរត់គេ ចខ្លួនស្រាប់តែជួបនិងមន្ត្រីសា លាខណ្ឌកំបូលម្នាក់ដែលកំពុងដេញតា មជនសង្ស័យដែរនោះ។ នគរបាលបានឲ្យដឹងថា ភ្លាមនោះជនសង្ស័យបានដកកាំភ្លេី ងខ្លីមិនចាំម៉ាកមកភ្ជង់យកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។
ក្រោយកេីតហេតុ ជនរងគ្រោះបានទៅដា ក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបា លរដ្ឋបាលកន្ទោក ដេីម្បីសមត្ថកិច្ ច ស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ