មន្ត្រីសាលាខណ្ឌកំបូលម្នាក់ ត្រូវជនសង្ស័យភ្ជង់ប្លន់ម៉ូតូទៅបាត់ក្នុងទឹកដីខ្លួនឯង

ចែករំលែក៖

ភ្នំពេញ: មន្ត្រីសណ្តាប់ធ្នាប់សាលាខណ្ឌកំបូលម្នាក់ ត្រូវបានជនសង្ស័យភ្ជង់ប្លន់យកម៉ូតូបានសម្រេចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែមានភិនភាគ កម្ពស់ប្រហែល១,៦៣ម៉ែត្រ រាងស្តើង ពាក់អាវធំខ្មៅ និងពាក់ពួកសុវត្ថិភាពពណ៌ខ្មៅ ជិះរត់គេចខ្លួន​បាត់ ។ ជនរងគ្រោះឈ្មោះ អ៊ីន សារ៉េត ភេទប្រុស អាយុ​២៦ឆ្នាំ ជាមន្ត្រីសណ្តាប់ធ្នាប់សាលាខណ្ឌកំបូល មានទីលំនៅភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល ។
ម៉ូតូដែលជនសង្ស័យប្លន់យកនោះ ម៉ាកហុងដាសេឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ស៊េរី ២០១១ ពាក់ស្លាកភ្នំពេញ 1AY-6822 ជារបស់ជនរងគ្រោះ។ បន្សល់ទុក៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ។
តាមរបាយការណ៍នគរបាលបានឲ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងនគរបាលបានទទួលដំណឹងពីមន្ត្រីសាលាខណ្ឌកំបូលថា​ មានករណីនគរបាលដេញជនសង្ស័យដែលមានភិនភាគខាងលេីជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ​ ​ ភ្លាមនោះកន្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទោកបានពួនស្នាក់គ្រប់ច្រកល្ហកស្រាប់តែប្រទះឃេីញជនសង្ស័យខាងលេីនិងដេញធាក់ម៉ូតូជនសង្ស័យដួលពេលនោះជនសង្ស័យបានរត់គេចខ្លួនស្រាប់តែជួបនិងមន្ត្រីសាលាខណ្ឌកំបូលម្នាក់ដែលកំពុងដេញតាមជនសង្ស័យដែរនោះ។ នគរ​បាលបានឲ្យដឹងថា​ ភ្លាមនោះជនសង្ស័យបានដកកាំភ្លេីងខ្លីមិនចាំម៉ាកមកភ្ជង់យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។
ក្រោយកេីតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដេីម្បីសមត្ថកិច្ច ស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print