ភ្នំពេញ៖ អតីតប៉ូលិសប៉ុស្តិបឹងទំពុនម្នាក់បានរត់គេចខ្លួន ខណៈកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃ១៩ ខែសីហាឆ្នាំ២០១៩ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្លូវព្រះមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនជាប់ចោទខាងលើមានឈ្មោះ អ៊ឹម រតនះហៅកណ្តុរ ភេទប្រុស អាយុ៣២ឆ្នាំ អតីតជាមន្ត្រីនគរបាលប៉ុស្តិបឹងទំពុន មុខរបរប់បច្ចុប្បន្នមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
គួរបញ្ជាក់ផងដែរថា៖ នៅយប់ថ្ងៃទ៏១៦ ខែសីហាឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យខាងលើនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយយោងតាមបណ្តឹងជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យខាងលើឈ្មោះ អ៊ឹម រតនៈ ពាក់ពន្ធ័ករណីលួចម៉ូតូរបស់ជនរងគ្រោះយកទៅលក់នៅខេត្តតាកែវ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើរួចមកសមត្ថកិច្ចបាននាំខ្លួនទៅសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ តាមចម្លើយសាកសួរពីសមត្ថិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ហើយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី១បានបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌនិងកសាងសំណុំបញ្ជូនទៅតុលាការ។ ក្រោយមកព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានី ចោទប្រកាន់ បញ្ជូនទៅនឭចៅក្រមធ្វើការសាកសួរួចក៏បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ស្រាប់តែជនល្មើសរត់គេចខ្លួនបាត់ដោយសុវត្ថិភាពទាំងដៃជាប់ខ្នោះ អាចកើតឡើងដោយការធ្វេសប្រហែសដោយមន្ត្រីនគរបាល ការពារជនជាប់ចោទ៕
ដោយ៖ ភារ៉ា ដង្កោ