ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនរាលដាលជាង ៨មុឺនកន្លែង រដ្ឋាភិបាលប្រេស៊ីល បញ្ជូន យន្តហោះនិងទាហានចូលរួមពន្លត់ភ្លើង

ចែករំលែក៖

ប្រទេសប្រេសុីល៖ ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនបានរាលដាល់ខ្លាំងឡើង បង្កក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់​ផែនដី​ដោយសារតែ ព្រៃអាម៉ាហ្ស៊ូនត្រូវបានពិភពលោកចាត់ទុកថាជា សួតនៃផែនដី​។

ក្រោយពេលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលប្រេស៊ីល​បានសម្រេចបញ្ជូនទាហាន ៤៣ពាន់នាក់​និងយន្តហោះ ទៅពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូន។ ព្រៃអាម៉ាហ្សូន ត្រូវបានចាត់ទុកថាជា «សួតបៃតង នៃផែនដី» ហើយនៅឥឡូវ ព្រៃដ៏ធំរបស់ពិភពលោកមួយនេះ កំពុងតែរងការបំផ្លាញ ដោយសារភ្លើងឆេះព្រៃ​។
សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី​២៦ ខែសីហា​ នេះ បានផ្សាយថា «ប្រធានាធិបតីប្រេស៊ីល​ លោក​ Jair Bolsonaro ​បានបើកភ្លើងខៀវ ឲ្យកម្លាំងទាហាន ចូលរួមពន្លត់ភ្លើងឆេះព្រៃ​។ ប៉ុន្ដែរហូតមកទល់នាថ្ងៃទី២៥ ខែសីហា នេះ ភ្លើងបានឆាបឆេះរាលដាល រហូតដល់ទៅ​៨ម៉ឺនកន្លែង នៅទូទាំងព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល​​។
នៅពេលនេះរ ដ្ឋាភិបាលប្រេស៊ីល បានបញ្ជូនយន្តហោះដឹកជញ្ជូនពីរគ្រឿង និង ទាហាន​៤៣ពាន់នាក់ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន​។ យន្តហោះដឹកជញ្ជូន​ ប្រភេទ​ C-130 ​Hercules ​អាចនាំទឹកម្តង​បាន១២ពាន់លីត្រ​ ហោះទៅជួយពន្លត់ភ្លើងឆេះព្រៃ​។ នៅពេលនេះ យន្តហោះ បានចាក់ទឹករាប់សិបម៉ឺនលីត្រ​ ពន្លត់ភ្លើងនៅតំបន់​ព្រៃក្នុងទីក្រុង​​ Porto Velho ​។
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រេស៊ីល លោក​ Fernando Azevedo បានសម្រេចបញ្ជូនទាហាន ចំនួន៤៣ពាន់នាក់ ទៅកាន់បណ្តារដ្ឋ​នានា ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ។​ កន្លងមក រដ្ឋចំនួន​៧ នៃប្រទេសប្រេស៊ីល​ បានស្នើឲ្យរដ្ឋាភិបាល បញ្ជូនកម្លាំងទាហាន ទៅចូលរួមពន្លត់ភ្លើងឆេះព្រៃ ​ដោយសារកម្លាំងនៅក្នុងរដ្ឋនីមួយៗ មិនអាចទប់ស្កាត់​បានឡើយ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print