​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ចោរ​គាស់​ផ្ទះ​បាន​២​នាក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្ម​ ភាព​ចូល​លួច​អីវ៉ាន់​ក្នុងផ្ទះ​គេ​ហើយ​ក៏​ត្រូវ​ម្ចាស់ផ្ទះ​ដឹង​រួច​ប្ដឹង​សមត្ថកិច្ច​ឱ្យ​តាម​ចាប់​ ខ្លួន​ ។​

20151226_091539_resized

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​កន្លែង​ ស្នាក់​នៅ​របស់​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​២​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ ឃាត់ខ្លួន​ខាងលើ​ទី​១-​ឈ្មោះ​ វិច​ ស៊ី​លេ​តា​ ហៅ​ចិន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ និង​ទី​២-​ ឈ្មើ​ អៀម​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ទាំង​២​នាក់​មានមុខ​របរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ថា​ ការ​ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​បន្ទាប់​ពី​ ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ឈ្មោះ​ ឃិ​ន​ ស្រី​ពេជ្រ​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ ក្រុម​ទី​៩​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​ព្រះ​ សីហ​នុ​ ។​

​យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​រង​ គ្រោះ​បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​ ១​រសៀល​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ គាត់​ មិន​បាន​នៅផ្ទះ​នោះ​ទេ​។​ លុះ​វេលា​ល្ងាច​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​បាត់​របស់របរ​ក្នុងផ្ទះ​ជា​ច្រើន​ដូច​ជា​ទូរទស្សន៍​អិ​ល​ស៊ី​ឌី​,​ ក្បាល​ចាក់​ស៊ី​ឌី​,​ នាឡិកាព្យួរ​ ជញ្ជាំង​,​ ធុងបាស់​,​ អង់​តែ​ន​ទូរទស្សន៍​,​ ក្រមា​ពោះគោ​,​ ស្បែកជើង​ និង​ខ្សែ​ ក្រវាត់​ក៏​បានរ​ត់ទៅ​ប្ដឹង​នគរបាល​ថា​ មាន​ចោរ​គាស់​ផ្ទះ​លួច​របស់របរ​គាត់​ ។​

​ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ របស់​ជន​រង​គ្រោះ​កម្លាំង​នគរបាល​ក៏​បាន​តាម​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ខាងលើ​និង​ដកហូត​បាន​ ក្បាល​ចាក់​ស៊ី​ឌី​និង​ក្រមា​ពោះគោ​មក​ វិញ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ បាន​កម្លាំង​នគរបាល​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ដ​ដើម្បី​ កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិ​ វិធី​ ៕​

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print