ភ្នំពេញ៖ ពិធីសម្ពោធបង្គោលព្រំ ដែនលេខ៣០ និងកំណាត់ផ្លូវប្រវែង ៤៥០ម៉ែត្រដែលបានប្រារឰធ្វើនៅថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៥ ដែលជាលទ្ធផល កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរគឺសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសហការនិងពួតដៃគ្នាអនុវត្ដ តាមខ្លឹមសារដែលមានចែងក្នុងសន្ធិ សញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញា កំណត់ព្រំដែនចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៥ និងអនុស្សរណៈយោគយល់គ្នា ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ដើម្បី ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរដែលជាការបើក ផ្លូវឱ្យគណៈកម្មាធិការចម្រុះព្រំដែននៃ ប្រទេសទាំងពីរទម្លាយបានការរាំងស្ទះ មួយបន្ថែមទៀតដើម្បីឈានទៅបញ្ចប់ ការការបោះបង្គោលខណ្ឌសីមាព្រំដែន គោកទាំងស្រុងនាពេលខាងមុខ ។
នៅក្នុងពិធីសម្ពោធបង្គោលព្រំដែន លេខ៣០ និងកំណាត់ផ្លូវប្រវែង៤៥០ ម៉ែត្រនៅស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី និងស្រុកឡេថាញ់ ខេត្ដយ៉ាឡៃ កាលពី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ មានការ អញ្ជើញចូលរួមជាអធិបតីពីនាយករដ្ឋ មន្ដ្រីប្រទេសទាំងពីរ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងលោក ង្វៀន តាន់យ៉ុង រួមនឹងឥស្សរជនជាន់ខ្ពស់ នៃប្រទេសទាំងពីរ ភ្ញៀវជាតិ អន្ដរជាតិ ព្រមទាំងមន្ដ្រីរាជការប្រទេសទាំងពីរជា ច្រើនរូបទៀត ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី និង ជាប្រធានគណៈកម្មាធិការចម្រុះខណ្ឌ សីមាព្រំដែនគោកបានឱ្យដឹងថា គណៈ កម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកនិងបោះបង្គោលព្រំដែនបានចាប់អនុវត្ដការងារបោះបង្គោលព្រំដែននៅលើដី ជាក់ស្ដែងនៅខែមិថុនា ឆ្នាំ២០០៦ ដែល គិតមកដល់ពេលនេះមានរយៈពេល១១ឆ្នាំហើយដោយសម្រេចបានលទ្ធផល ជាង៨៣ភាគរយនៃខ្សែព្រំដែនសរុបជាង១.២០០គីឡូម៉ែត្រ ។ បង្គោលព្រំដែន លេខ៣០និងលេខ២៧៥នៅច្រកទ្វារភ្នំ ដិន ខេត្ដតាកែវ និងខេត្ដអាងយ៉ាង ភាគី ទាំងពីរបានឯកភាពគ្នាលើទីតាំងនាខែ ឧសភា ឆ្នាំ២០១១ ហើយត្រូវបានដាក់ ជូននាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរនា ពេលនេះ ។
លោកទេសរដ្ឋមន្ដ្រីមានប្រសាសន៍ បន្ដថា ទំហំការងារដែលនឹងត្រូវបន្ដធ្វើ នាពេលខាងមុខនៅមានច្រើនទៀត គឺប្រទេសយើងទាំងពីរត្រូវបន្ដការបោះ បង្គោលព្រំដែនដែលនៅសេសសល់និង ត្រូវធ្វើការខណ្ឌសីមានិងបោះបង្គោល ព្រំដែនបំពេញបន្ថែម១.៥០០បង្គោល បន្ថែមទៀតនៅលើដីជាក់ស្ដែង ។
ក្នុងនាមយើងខ្ញុំជាសហប្រធានគណៈ កម្មាធិការចម្រុះព្រំដែននៃប្រទេសទាំង២ សូមធ្វើការប្ដេជ្ញាចំពោះសម្ដេចតេជោ និងលោកនាយករដ្ឋមន្ដ្រីទាំងពីរថា នឹង ខិតខំអនុវត្ដឱ្យបានសម្រេចការងារដែល នៅសេសសល់ទាំងអស់នោះឱ្យអស់ពីលទ្ធ ភាព ហើយយើងខ្ញុំសង្ឃឹមថានឹងបញ្ចប់ បានការងារនេះទាំងស្រុងនាពេលខាងមុខ។
លោកង្វៀន តាន់យ៉ុង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយដែលរូបខ្ញុំផ្ទាល់ជាមួយសម្ដេច តេជោនាយករដ្ឋមន្ដ្រីអញ្ជើញចូលរួមជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបង្គោល ព្រំដែន ។ ប្រការនេះបានឆ្លុះបញ្ចាំង បង្ហាញ នូវភាពម៉ឺងម៉ាត់ ការប្ដេជ្ញាចិត្ដ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនពី សំណាក់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ក្នុងការអនុវត្ដនូវ បណ្ដាកិច្ចសន្យា ក៏ដូចជាកិច្ចព្រមព្រៀង សន្ធិសញ្ញាស្ដីពីព្រំដែនរវាងប្រទេសទាំង ពីរដែរ ។
លោកនាយករដ្ឋមន្ដ្រីនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមបានមាន ប្រសាសន៍វាយតម្លៃយ៉ាងខ្ពស់់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការខណ្ឌ សីមាបោះបង្គោលព្រំដែនរវាងប្រទេស ទាំងពីរ បណ្ដាក្រសួង អាជ្ញាធរមូលដ្ឋាន ដែលពាក់ព័ន្ធនៃប្រទេសទាំងពីរបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបំពេញឱ្យ បានល្អក្នុងការបោះបង្គោលខ័ណ្ឌសីមា ព្រំដែនតាមព្រំដែនគោកនៃប្រទេសទាំង ២ក្នុងរយៈពេលកន្លងមកនេះ ។ នៅពេល ខាងមុខនេះ យើងនឹងមានការងារយ៉ាង ច្រើនដើម្បីខិតខំបំពេញបញ្ចប់ភារកិច្ច ដ៏មានសារសំខាន់នេះ ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ដ្រីង្វៀន តាន់យ៉ុង បាន ស្នើសម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា មេត្ដារួមជាមួយ គ្នាដើម្បីផ្ដល់អនុសាសន៍ណែនាំដល់គណៈ កម្មាធិការខណ្ឌសីមាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឱ្យបន្ដខិតខំប្រឹងប្រែង បន្ថែមទៀត រួមសហការយ៉ាងជិតស្និទ្ធ ជាមួយគ្នា ក្នុងការដោះស្រាយបញ្ហាដែល នៅសេសសល់ ជំរុញដើម្បីបញ្ចប់កិច្ច ការខណ្ឌសីមា និងបោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរវៀតណាម- កម្ពុជាដើម្បីកសាងខ្សែព្រំដែនមួយប្រកប ដោយសន្ដិភាព មានស្ថិរភាព ការអភិវឌ្ឍ រួមជាមួយគ្នាហើយមានការពិសោធន៍ ប្រកបដោយស្ថិរភាពសម្រាប់ជំនាន់នា ពេលបច្ចុប្បន្ននេះនិងសម្រាប់ពេល ក្រោយៗទៀតរវាងប្រទេសយើងទាំងពីរ។
មានប្រសាសន៍ក្នុងពិធីនេះដែរសម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបន្ថែមថា ការសម្ពោធបង្គោលព្រំដែនជាបន្ដបន្ទាប់ នេះជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយបញ្ហា ព្រំដែនដែលនៅសេសសល់រវាងប្រទេស ទាំង២ដើម្បីឈានទៅបញ្ចប់បញ្ហាព្រំដែន ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ។
សមិទ្ធផលប្រវត្ដិសាស្ដ្រនាពេលនេះនឹងរួមចំណែកដ៏ធំធេងក្នុងការប្រែក្លាយតំបន់ព្រំដែនដែលមានភាពត្រឹមត្រូវ និងច្បាស់លាស់របស់យើងឱ្យទៅជាតំបន់ សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍគ្រប់វិស័យ ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន គូសបញ្ជាក់ថា ជាមួយនឹងទស្សនវិស័យ ប្រកបដោយសុទិដ្ឋិនិយមនេះខ្ញុំសូម សម្ដែងការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះគណៈកម្មាធិការចម្រុះខណ្ឌ សីមានិងបោះបង្គោលព្រំដែនគោករវាង ប្រទេសទាំងពីរដែលបានខិតខំប្រឹងប្រែងធ្វើឱ្យការងារបោះបង្គោលព្រំដែនប្រព្រឹត្ដទៅដោយរលូននិងមានការទទួលស្គាល់ ពេញលេញតាមផ្លូវច្បាប់ ។
នៅក្នុងឱកាសនេះខ្ញុំសូមគូសបញ្ជាក់ជាថ្មីទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅ តែប្រកាន់ជំហរដាច់ខាតក្នុងការកសាង ព្រំដែនកម្ពុជា-វៀតណាមដែលត្រឹម ត្រូវនិងច្បាស់លាស់ដោយឈរលើមូលដ្ឋានច្បាប់ជាតិនិងអន្ដរជាតិ ព្រមទាំង ការអនុវត្ដជាអន្ដរជាតិស្ដីពីការទទួល ស្គាល់ព្រំដែនមិនកែប្រែដែលអាណា និគមនិយមបារាំងបន្សល់ទុកឱ្យដែល រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់បន្ដបន្ទាប់ បានប្រកាន់ខ្ជាប់នូវគោលការណ៍នេះរហូត មកដើម្បីបញ្ចប់បញ្ហាព្រំដែនគោក និង ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ។
នៅក្នុងបរិការណ៍នេះខ្ញុំយល់ថា ពិធី សម្ពោធជាផ្លូវការរបស់យើងនៅពេល នេះជាសក្ខីកម្មថ្មីមួយទៀតដែលគូស បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ដរបស់ យើងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរក៏ដូចជាការពង្រឹងពង្រីកចំណងមិត្ដភាពជាអ្នកជិត ខាងភូមិផងរបងតែមួយដែលមានផល ប្រយោជន៍ភូមិសាស្ដ្រនយោបាយនិងភូមិ សាស្ដ្រសេដ្ឋកិច្ចរួមគ្នានិងបំពេញឱ្យគ្នា ទៅវិញទៅមកទាំងនៅក្របខ័ណ្ឌសមាហរណ កម្មតំបន់ទាំង៤ក្នុងក្របខ័ណ្ឌនៃការអភិ វឌ្ឍប្រកបដោយចីរភាពនិងបរិបទរបស់ ប្រទេសនីមួយៗ ។
ច្បាស់ណាស់អ្វីដែលយើងបានសម្រេច មកនេះទាំងក្នុងកិច្ចការកំណត់និងបោះ បង្គោលព្រំដែនទាំងក្នុងការពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្ដិការរវាងប្រទេស ទាំងពីរគកើតចេញមកដោយសារការស្វះ ស្វែងរកដំណោះស្រាយរួមគ្នាក្នុងស្មារតីសហការដោយស្មោះនិងការយោគយល់គ្នាទៅវិញទៅមកដែលចំណាយពេល អស់រាប់សិបឆ្នាំ ។
ដូច្នេះវាជាប្រការសំខាន់ណាស់ដែលយើងត្រូវឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានមកនេះកំណត់ឱ្យបានច្បាស់និងប្រកបដោយភាពប្រាកដនិយមនូវ ទិសដៅសហប្រតិបត្ដិការនៅថ្ងៃអនាគត ដើម្បីបន្ដរួមគ្នាដោះស្រាយរាល់បញ្ហា ប្រឈមពុះពារជម្នះឧបសគ្គនិងការលំបាក តូចធំផងទាំងពួង ហើយឈោងចាប់យក ឱកាសដែលកើតមានឡើងចំពោះមុខ មកប្រើប្រាស់ឱ្យបានប្រកបដោយប្រសិទ្ធ ភាពដើម្បីឧត្ដមប្រយោជន៍របស់ប្រទេស ជាតិនិងប្រជាជនយើងទាំងពីរ ។
សូមបញ្ជាក់ថា បន្ទាប់ពីសម្ពោធ បង្គោលព្រំដែនលេខ៣០ នោស្រុកអូរ យ៉ាដាវរួចហើយ នាយករដ្ឋមន្ដ្រីនៃ ប្រទេសទាំង២បានអញ្ជើញទៅបើក សម្ពោធបង្គោលព្រំដែនលេខ២៧៥នៅ ច្រកទ្វារអន្ដរជាតិភ្នំពេញខេត្ដតាកែវជា បន្ដទៀតនាវេលាម៉ោង៣រសៀលថ្ងៃ ដដែលនេះ ៕
ដោយ៖ ហេង សូរិយា