នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ចុះបង្ក្រាបទីតាំងបារយីហោ ប៉ាន់នីបារ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់

ចែករំលែក៖

ភ្នំពេញ​ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនិតិជន សហការជាមួយកម្លាំង​នគរ​បាលមូលដ្ឋានខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងយីហោ ប៉ាន់នី បារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងឃាត់មនុស្សប្រុសស្រីចំនួន១១នាក់ ភាគច្រើ​នជានារីបម្រើភ្ញៀវក្មេង៨នាក់ មេការ២នាក់ស្រី-ប្រុស និងថៅកែហាង១នាក់ ។

កិច្ចប្រត្តិបត្តិការខាងលើនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស ,វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរមនុស្សក្នុងប្រទេស ,អនុសេនីយ៍ឯក ឡាង ណាវី  អ្នកកតត្រា ,អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ ,  លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង , លោក ចេង សុផាត ក្រឡាបញ្ជី ,លោកស្រី នួន គន្ធា ប្រធានក្រុម៨ និងលោក ឈូស សុធី ចៅសង្កាត់រងទី២ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩​ នៅចំណុច​បារមួយកន្លែង​ (យីហោ​ បាន់នី​បារ) ផ្ទះលេខ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ក្នុងប្រតិបត្តិការបង្ក្រាប ​និងឆែកឆេរ​ទីតាំង​លួច​លាក់​បង្កប់​សេវាផ្លូវ​ភេទ​នេះ ជាលទ្ធផល ​កម្លាំងនគរបាលបាន​ធ្វើការ​ឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់​ ក្នុងនោះមាននារីចំនួន៩នាក់ និងបុរសបរទេស២នាក់មេការ១នាក់ ក្នុងនោះមាន ម្ចាស់ហាង​ មានឈ្មោះ​ ចន​ អាយុ៧១ឆ្នាំ១នាក់។

មន្ត្រីនគរបាលដែលចុះបង្ក្រាបផ្ទាល់ដែលនោះបានឲ្យដឹងថា​ មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារដែលមាន យីហោ បាន់នី​បារ ) ខាងលេីមានលួចបេីកសេវាកម្មបម្រេីផ្លូវភេទ និងមានបុគ្គលិកជា​អនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រេីការងារ ។ ទេីបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូរមកហេីយ​ ទេីបនៅថ្ងៃកេីតហេតុ បានសហការជាមួយកម្លាំង​សមត្ថកិច្ចមូលដ្ឋាន​ បេីកការបង្ក្រាបតែម្តង​។

ក្រោយពេលបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីទាំង១១នាក់ មាននារីបម្រើការងារ៩នាក់ មេការ១នាក់ និង​ម្ចាស់ទីតាំងម្នាក់ ពួកគេត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ​អនិតិ​ជន ដើម្បីរង់ចាំធ្វើការសាកសួរ​បន្តតាមនីតិវិធី ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print