សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បញ្ចុះ​បឋមសិលា​សាងសង់​មណ្ឌល​សុខភាព​ព្យាបាល​ព្រះសង្ឃ​តម្លៃ​១​លាន​ដុល្លារ​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​ អញ្ជើញ​ជា​អធិបតី​បញ្ចុះ​បឋមសិលា​សាងសង់​មណ្ឌល​សុខភាព​ព្រះសង្ឃ​ តម្លៃ​ប្រមាណ​ ១​លាន​ដុល្លារ​។​ មណ្ឌល​សុខភាព​ព្រះសង្ឃ​ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៧​ ។​

image_4

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជាក់​ថា​៖​ ព្រះពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ ព្រះ​សង្ឃក៍​ជា​មនុស្ស​ ដូច្នេះ​បញ្ហា​សុខភាព​តែងតែ​កើត​មាន​ ចំពោះ​ព្រះសង្ឃ​ នេះ​ជា​មូលហេតុ​ដែល​ នាំ​ឲ្យ​ពុទ្ធ​បរិ​ស​ទ័​ រួម​គ្នា​ផ្ដួចផ្ដើម​ ក៍សាង​នូវ​មណ្ឌល​ សុខភាព​សម្រាប់​ព្យាបាល​ ព្រះសង្ឃ​ និង​សម្រាប់​ផ្តល់​សេវា​សុខភាព​សាធារណៈ​ជូន​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ មក​ពី​គ្រប់​ ទិស​ទី​ ដែល​មាន​អា​ពា​ធិ៍​ ដើម្បី​សម្រាក​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ និង​ដាច់​ដោយ​ ឡែក​ពី​អ្នកជំងឺ​ជា​គ្រហស្ថ​ផង​ដែរ​។​ ព្រោះ​ព្រះសង្ឃ​ជា​ស្រែបុណ្យ​ សាសនា​ ជា​សាសនា​របស់​រដ្ឋ​ ប្រជាពលរដ្ឋ​គ្រប់​រូប​គោរព​ព្រះពុទ្ធ​សាសនា​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូ​តែ​លើ​ស្ទូ​យ​ និង​ចូលរួម​គោរព​ប្រតិបត្ដិ​ឲ្យ​បាន​ល្អ​ នោះ​ទើប​ជាតិ​យើង​រុងរឿង​ថ្កុំថ្កើង​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ដ​ថា​៖​ ដោយ​មានការ​កង្វះខាត​នូវ​ថវិកា​ចំ​បាច់​ ដើម្បី​យក​មក​បង្ហើយ​ នូវ​មណ្ឌល​សុខភាព​ ព្រះសង្ឃ​នេះ​ បច្ចុប្បន្ន​ ថវិកា​បាន​៦០​ម៉ឺ​ុ​ន​ដុល្លារ​ ដូច្នេះ​នូវ​ខ្វះ​៤០​ម៉ឺន​ដុល្លារ​ ទៀត​ ដើម្បី​យក​មក​ក៍សាង​បង្ហើយ​។​ ពាក់​ព​ន្ធ័​ថវិកា​នេះ​ សម្ដេច​ក្រឡាហោម​ ក៍បាន​សន្យា​និង​គ្រោង​ផ្ដើម​ធ្វើបុណ្យ​សាមគ្គី​មួយ​ នៅ​ក្នុង​ខែ​មិ​នា​ ខាង​មុខ​នេះ​ ដើម្បី​ប្រមូល​បច្ច័យ​ចូលរួម​ ក៍សាង​មជ្ឈមណ្ឌល​សុខភាព​ព្រះសង្ឃ​នេះ​។​ ក្នុង​ឱកាស​នោះ​សម្ដេច​ក្រឡាហោម​ ក៍បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ អស់​ ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ជើ​ក​គោក​ថ្មី​ ដែល​ចូល​ជា​ធរមាន​នៅ​ ដើម​ខែមករា​ ឆ្នាំ​ ២០១៦​នេះ​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ៖​ អគារ​មណ្ឌល​សុខភាព​ ព្រះសង្ឃ​ សាងសង់​នៅ​លើ​ផ្ទៃដី​ជាង​១​ហិ​កតា​ មានកំ​ពស់​ ៣​ជាន់​ ចែក​ចេញ​ជា​បន្ទប់​ការិយាល័យ​ បន្ទប់​ព្យាបាល​ចំនួន​ ៧៩​បន្ទប់​ ហើយ​ បាន​ចាប់​ដំណើរការ​សាងសង់​ តាំងពី​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០០៧​ គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០១៧​ ខាង​មុខ​។​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បន្ថែម​ថា​ ថវិកា​សាងសង់​មណ្ឌល​សុខភាព​ព្រះសង្ឃ​នេះ​ ទទួល​បាន​មក​ពី​កម្លាំង​មហា​សាមគ្គី​របស់​ព្រះសង្ឃ​ សប្បុរសជន​ និង​ពុទ្ធបរិស័ទ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​ ការ​កសាង​មណ្ឌល​សុខភាព​ព្រះសង្ឃ​ និង​សមិទ្ធផល​នានា​ក្នុង​មណ្ឌល​នេះ​គឺជា​ទី​សេនាសនៈ​ ដ៏​សំខាន់​ចំពោះ​ព្រះសង្ឃ​ និង​ត្រូវ​បាន​ចាត់ទុកជា​ធម្មទាន​ ដ៏​ធំ​មួយ​ក្នុង​ជំនឿ​ នៃ​ព្រះពុទ្ធ​សាសនា​ ពីព្រោះ​មណ្ឌល​នេះ​ នឹង​ក្លាយជា​ មន្ទីរពេទ្យ​សម្រាប់​ព្រះសង្ឃ​ដំបូង​ក្នុង​សម័យកាល​បច្ចុប្បន្ន​ សម្រាប់​ផ្តល់​សេវា​សុខភាព​សាធារណៈ​ជូន​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ មក​ពី​គ្រប់​ ទិស​ទី​ ដែល​មាន​អាពាធ​ ដើម្បី​សម្រាក​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ និង​ដាច់​ដោយឡែក​ពី​អ្នកជំងឺ​ជា​គ្រហស្ថ​ ផង​ដែរ​។​

​ក្រៅពី​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​ ក៏​មាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ ១២៥០​អង្គ​ផង​ដែរ​។​ មណ្ឌល​សុខភាព​ព្រះសង្ឃ​ ស្ថិត​នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ ៕​

image_1

image_3

image

image_2

image_5

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print