ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ ដោយកណ្តាប់ដៃនិងដំបងកូនបង្កើតវ៉ៃ សំពង

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ ស្ត្រីវ័យចំណាស់ជាម្តាយម្នាក់បានស្លាប់ក្រោមកណ្តាប់ដៃកូនប្រុស ដ៏សហាវអប្រីយ៍ យ៉ាងអាណោចអធ័ម ព្រោះតែខឹងរឿងសុំលុយយកទៅទិញថ្នាំញៀនជក់មិនបាន។ បន្ទាប់ពីវាយសម្លាប់ម្តាយហើយកូនប្រុសជានរកនេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់។

ហេតុការណ៍កូនវាយសម្លាប់ម្តាយបង្កើតនេះកើតឡើងនាថ្ងៃព្រហស្បតិ១៤រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩ នោវេលាម៉ោង៩និង៤០នាទីនៅចំនុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលស្រុកឧដុង្គបានអោយដឹងថា៖ មានករណីឃាតកម្មមួយបានកើតឡើងដោយកូនប្រុសវាយម្តាយបណ្តាលអោយស្លាប់។ សមត្ថកិច្ចបន្តថា៖ ជនបង្កឈ្មោះ ភាញ ភី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ៧៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីដមត្ថកិច្ចបន្តថា៖ តាមការសាកសួរអ្នកជិតខាងគឺមុនពេលកើតហេតុស្ត្រីរងគ្រោះកំពុងរៀបចំផ្ទះសំបែងស្រាប់តែលេចមុខកូនប្រុសមកសុំលុយ ពេលនោះម្តាយប្រាប់ថាមិនមានលុយនោះទេព្រោះគាត់ចាស់ហើយ។ នៅពេលដែលម្តាយរៀបរាប់ថាមិនមានលុយធ្វើអោយជនដៃដល់ខឹងសម្បារយ៉ាងខ្លាំងហើយបានស្ទុះទៅយកដំបងមកដេញវាយម្តាយរហូតដាច់ខ្យល់ស្លាប់ នៅក្នុងដីឡូតិ៍មុខផ្ទះរបស់ខ្លួុន។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនបង្កដែលជាមនុស្សញៀនថ្នាំ រូបនេះបានឆ្លើយសាតភាពថាមូលហេតុដែលគេវាយម្តាយបណ្តាលអោយស្លាប់គឺព្រោះតែខឹងសុំលុយម្តាយមិនអោយទើបបង្កហេតុវាយម្តាយបែបនេះ។ ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print