ឥណ្ឌានឹងប៉ាគីស្ថានបង្ហាញសាច់ដុំដាក់គ្នា ក្នុងពេលតានតឹងនៅតំបន់ព្រំដែនកាស្មៀរ

ចែករំលែក៖

ប្រទេសឥណ្ឌា៖ ឥណ្ឌានិងប៉ាគីស្ថាន បានបង្ហាញពីសមត្ថភាពយោធា និងសព្វាវុធរបស់ខ្លួន ក្នុងពេលដែល ប្រទេសទាំងពីកំពុងតែមានវិវាទនៅក្នុងតំបន់កាស្មៀរ​។​ ប្រទេសទាំងពីរមានកម្លាំងសព្វាវុធ ប្រហាក់ប្រហែលគ្នា​ ក្នុងនោះមានទាំងបរមាណូ ផងដែរ​។
នៅពេលនេះដែរ ឥណ្ឌាក៏បានជំរុញទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបពីប្រទេសរុស្ស៊ីដើម្បី ការពាររាល់ការវាយប្រហារណាមួយពីសត្រូវ។​ ឥណ្ឌាបានបញ្ជូនប្រាក់កក់ជាមុន ទៅកាន់ ប្រទេសរុស្ស៊ី​ ដើម្បីធានា​ដល់ការលក់មីស៊ីល ​S-400 ។ សកម្មភាពខាងលើ របស់ឥណ្ឌា​កើត ឡើង​ក្រោយមួយថ្ងៃដែលប្រទេស ប៉ាគីស្ថានបានបាញ់មីស៊ីល ដែល មានសមត្ថភាព បំពាក់ ក្បាលគ្រាប់បរមាណូ ។
យោធាប៉ាគីស្ថាន ​បានប្រកាស​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ថា​ ខ្លួនទើបនិងបាញ់សាក ល្បងមីស៊ីលបាលិស្ទីក រយៈចម្ងាយខ្លួី ប្រកប​ដោយជោគជ័យ។ ការបាញ់មីស៊ីលនេះ ​បានធ្វើ ឡើង​ នៅពេលយប់អធ្រាត្រ​។ មីស៊ីលនោះ មានសមត្ថភាពនាំក្បាលគ្រាប់បែក​ ក្នុងចម្ងាយ​ដីជិត​៣០០គីឡូម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយ​របស់យោធាប៉ាគីស្ថាន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល​ទើបនិងបាញ់សាក ល្បង ​នេះ មានសមត្ថភាព​​បញ្ជូន​ក្បាលគ្រាប់ជាច្រើន​ប្រភេទ ក្នុងចម្ងាយ​ដីប្រហែល២៩០​គីឡូម៉ែត្រ។ គ្រាប់ផ្លោង​បាលិស្ទិកនេះ ជាមីស៊ីលបាញ់ចេញពីដី​ទៅលើដី។

ទាំងប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi និងលោកនាយករដ្ឋមន្ត្រី Imran Khan ក៏ដូចជា មន្រ្ដីជាន់ខ្ពស់ទទួលបន្ទុក​កិច្ច​ការនេះ ​បានអបអរសាទរ និងស្ងើចសរសើរចំពោះ​សមត្ថភាព​​របស់គ្រាប់ផ្លោង​នេះយ៉ាងខ្លាំង ហើយថា នេះជាមោទកភាព​របស់ប៉ាគីស្ថានផងដែរ ដែលមាន អាវុធគ្រាប់ផ្លោង​ធុនទំនើបបែបនេះ ដើម្បីការពារអធិបតេយ្យ​របស់ខ្លួន។

សូមបញ្ជាក់ថា ​ក្រុម​មន្រ្ដីជំនាញមីស៊ីល​យុទ្ធសាស្ត្រ​របស់ប៉ាគីស្ថាន បានខិតខំហ្វឹកហាត់​ និង ធ្វើលំហាត់សមយុទ្ធ​ សាកល្បងបាញ់​គ្រាប់ផ្លោង​បាលិស្ទិក​ជាបន្តបន្ទាប់ នៅក្នុង​អំឡុងពេល មួយរយៈចុងក្រោយនេះ ហើយការបាញ់សាកល្បងគ្រាប់ផ្លោង នាពេលយប់បែបខាងលើនេះ មិនដែលធ្វើឡើងនោះឡើយ ចំពេលដែលស្ថានការណ៍​តានតឹង​​កំពុងស្រួចស្រាវ​ជាមួយសត្រូវ ជិតខាងឥណ្ឌា។

ប៉ាគីស្ថាន​ជាប្រទេស​ដែល​មាន​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ជាច្រើនប្រភេទ ​ដែលមានសមត្ថ ភាព​​ បញ្ជូន​ក្បាលគ្រាប់បែកបរមាណូ​​ ទៅកាន់ក្នុងតំបន់ និងទៅកាន់អន្តរទ្វីប​ផងដែរ។
ចំណែកឥណ្ឌាវិញក៏មានអាវុធទំនើបៗជាច្រើន​ក្នុងនោះមានអាវុធ​ Brahmos ​មានល្បឿន លឿនជាងសំឡេង និងវាយប្រហារចំគោលដៅខ្ពស់ ។​មីស៊ីលនោះ បានសហការផលិត ជាមួយរុស្ស៊ី​។
នៅពេលនេះដែរ ឥណ្ឌា​បានសម្រេចបញ្ជូនប្រាក់កក់ ទៅឲ្យរុស្ស៊ី​ជាមុន ដើម្បីទិញមីស៊ីល ការពារដ៏ទំនើប​ S-400​ ។​ ការបញ្ជូនប្រាក់កក់ខាងលើ​ដើម្បីធានាដល់កិច្ចព្រមព្រៀង ទិញមី ស៊ីល ខាងលើមិនមានការកែប្រែនោះឡើយ​។
រដ្ឋាភិបាលទីក្រុងញូវដេលី បានយល់ព្រមទៅនិងលក្ខខណ្ឌរបស់ ទីក្រុងមូស្កូ នៅក្នុងកិច្ច ព្រមព្រៀង ទិញមីស៊ីលការពារខាងលើ។​ កន្លងមកក្រុមហ៊ុនផលិត សព្វាវុធរុស្ស៊ី បានទាម ទារឲ្យភាគីឥណ្ឌាត្រូវតែ ផ្តល់ប្រាក់កក់ជាមុន​។
កាលពីខែកក្កដា កន្លងមក​អគ្គនាយកក្រុមហ៊ុនផលិតសព្វាវុធការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ឥណ្ឌាចង់បាន​ប្រព័ន្ធមីស៊ីលការពារ ​ S-400 ដំបូង បង្អស់នៅក្នុងឆ្នាំ​២០២០ ​ដូចដែលបាន ព្រម ព្រៀង ។ ដូច្នេះឥណ្ឌាចាំបាច់ត្រូវតែ បញ្ជូនប្រាក់កក់ជាមុនទៅឲ្យរុស្ស៊ី​ ។
នៅចុងឆ្នាំ​២០២០ និងដើមឆ្នាំ​២០២១ ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដ៏ទំនើបរបស់រុស្ស៊ី ​ S-400 នឹង បានទៅដល់ដៃឥណ្ឌា។ ប្រព័ន្ធមីស៊ីលការពារដែលឥណ្ឌាទិញពីរុស្ស៊ីមានតម្លៃសរុប ៦ពាន់លានដុល្លារ ហើយបានបញ្ជូនទៅឲ្យភាគី ឥណ្ឌាតាមដំណាក់កាល ក្នុងរយៈពេល​៥ឆ្នាំ ​។
អាមេរិកបានបញ្ចុះបញ្ជូលឥណ្ឌា ឲ្យឈប់ទិញមីស៊ីលពីរុស្ស៊ី​ ហើយអាមេរិកនិង លក់យន្តហោះ ចម្បាំងទំនើប​ F-35 និងមីស៊ីលដែលមានសមត្ថភាពដូចជាមីស៊ីលរបស់ រុស្ស៊ី​ S-400 ។ប៉ុន្តែ ឥណ្ឌា នៅតែបន្ត គោលដៅទិញមីស៊ីលពីរុស្ស៊ីដដែល​។
ពាក់ព័ន្ធវិវាទរវាងឥណ្ឌានិងប៉ាគីស្ថាន​ ឥណ្ឌាទទួលបានការគាំទ្រភាគ​ច្រើនពីប្រទេសមហាអំ​ណាចលោកខាងលិច ។ ចំណែកប៉ាគីស្ថានវិញទទួលបានការគាំទ្រពី ចិន​និង​រុស្ស៊ី ។ប៉ុន្តែចិន​កំពុង​វក់​វី​និង​បញ្ហា​ហុងកុង ​​ត្រូវ​បង្ខំ​ចិត្ត​ជួយ​ប៉ាគីស្ថានដែល​ជា​អតិថិជន​អាវុធ​ដ៏​ចំបង​ផង និង​​​ដើម្បី​សម្រេច​បំណង​ពាណិជ្ជកម្ម​ផ្លូវ​សូត្រ​ថ្មី​របស់​ខ្លួន​ផង ព្រមទាំង​ដើម្បី​ឱ្យ​ប៉ាគីស្ថានជួយ​ទប់​ឥទ្ធិពល​ឥណ្ឌា​ដែល​កំពុង​រីកសាយភាយ​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍​ផង។ តែចិន​ក៏​​មិន​ចង់​បង្កើន​សត្រូវស្វែង​រក​ជម្លោះ​​ជាមួយ​ឥណ្ឌាដែរ។

ចំណែក​រុស្ស៊ី ធ្លាប់​មាន​សម្ព័ន្ធមេត្រីភាពជាមួយ​ឥណ្ឌា​តាំង​ពី​យូរលង់​មក​ហើយ។ រុស្ស៊ី​ជា​អ្នក​ផ្គត់ផ្គង់​​​អាវុធនិង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​ឱ្យ​ឥណ្ឌា​​តាំង​ពី​ជា​ងកន្លះ​សតវត្សរ៍​មក។ ​ប៉ាគីស្ថាន​​ គ្រាន់​តែ​ជា​មិត្ត​ថ្មី​ថ្មោង​ ទើប​មាន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៧​ប៉ុណ្ណោះ។

ខាង​អឺរ៉ុប​ បារាំង-អង់គ្លេស​វិញ ពួក​គេ​សុទ្ធ​តែ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ឥណ្ឌា។ អង់គ្លេស​ធ្លាប់​ជា​ប្រទេស​អាណានិគម ជា​មេចំណែក​ពុះ​ដី។ បារាំងទើប​​មាន​កិច្ចព្រមព្រៀង​យក្សពីរ​ជា​មួយ​ឥណ្ឌា។ រីឯ​អាមេរិក​ កំពុង​មាន​ជំហរ​ពិបាក​ខ្លាំង​ជាងគេ។ អាមេរិក​ មិន​ដឹង​ត្រូវ​សម្រេច​កាន់​ជើង​ខាង​ណា​ទេ ឥណ្ឌា​ដៃគូជា​អាទិភាព​តាំង​ពី​សម័យ​លោក​ប៊ូស​មក​ដើម្បី​ទប់​ចិន តែ​ក៏​ត្រូវ​ការ​ប៉ាគីស្ថាន​ដើម្បី​សន្តិភាព​អាហ្វហា្កនីស្ថាន ដើម្បី​បាន​ដក​កងទ័ព​អាមេរិក​ត្រលប់​មក​វិញ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print