វិមានអនុស្សាវរីយ៍​ នយោបាយឈ្នះ​ ឈ្នះ​ ជាមណ្ឌលភស្តុតាង ប្រវត្តិសាស្ត្រ​ពិ​តសម្រាប់ប្រជាជន                                        

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១កេីត​ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០​ ខែសីហា ឆ្នាំ២០១៩​ លោកស្រី ដាំ​ ដារីនី​ រដ្ឋលេខាធិការក្រសួងការពារជាតិ​ ដឹកនាំគណៈប្រតិភូយោធិននារី​ តំណាងមកពីបណ្តាស្ថាប័នកងឯកភាព ចំណុះក្រសួងការពារជាតិ​ អគ្គបញ្ជាការដ្ឋាន​ បណ្តាប្រភេទទ័ព​ ទស្សនកិច្ច​ នៅវិមានអនុស្សាវរីយ៍​នយោបាយឈ្នះ​ ឈ្នះ​ ។
ដំណេីរ​ទស្សនកិច្ចនេះ​  ធ្វេីឡេីងក្នុងគោលបំណងដេីម្បីអោយយោធិននារីក្នុងកងយោធពលខេមរភូមិន្ទ​ (ខ.ភ.ម)កាន់តែយល់ដឹងអំពីប្រវត្តិនៃការតស៊ូយកជីវិតមកធ្វើជាដើមទុនរបស់  សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​  សម្តេចតេជោគឺ ស្ថាបនិកសន្តិភាព​នៃនយោបាយឈ្នះ ឈ្នះ​ បញ្ចប់សង្គ្រាមសុីវិលទាំងស្រុង​ បង្រួប បង្រួម​ ផ្សះផ្សាជាតិ​ ឯកភាពជាតិ​ នាំមកសុខសន្តិភាពពេញ លេញ ជូនប្រទេសជាតិ និងអភវឌ្ឍន៍គ្រប់វិស័យ។ វិមានអនុ ស្សាវរីយ៍​ នយោបាយឈ្នះ​ ឈ្នះ​ ជាមណ្ឌលនៃភស្តុតាង ប្រវត្តិ សាស្ត្រ​ពិ​តសម្រាប់ប្រជាជន ខ្មែរគ្រប់ជំនាន់បានដឹងអំពីវីរភាព​ និងការតស៊ូរបស់ប្រមុខថ្នាក់ដឹកនាំ​ សម្តេចតេជោ​ និងថ្នាក់ដឹកនាំផ្សេងៗទៀត​នាំ មកនូវសុខសន្តិភាព​​និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ។
ទន្ទឹមនឹងសន្តិភាពដែលទទួលបានយ៉ាងលំបាកនេះក្នុងនាមយោធិននារីនៃ(ខ.ភ.ម)ត្រូវចូលរួម ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព​នយោបាយប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ដែល ប្រសូត្រចេញពីការគាំទ្ររបស់ប្រជាជន។
យោធិននារីជឿជាក់យ៉ាងមុតមាំថាមានសន្តិភាពទេីបមានអ្វីៗដូចសព្វថ្ងៃនេះ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print