ភ្នំពេញ ៖ កម្ពុជាចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តាខេត្ត និងរាជធានីនឹងមានរៀងក្នុងកម្រិតពីតិចទៅបង្គរ។ ក្នុងនោះ អាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាមអាចនឹងមានភ្លៀងធ្លាក់ច្រើន និងបណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ។
នេះបេីយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ដែលបានព្យករក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម អោយដឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០៩នេះ ។
ការព្យាករបានបង្ហាញអោយដឹងទៀតថា បន្ទាប់ពីធ្វើការសង្កេត ពិនិត្យ និងតាមដានជាប្រចាំនូវការវិវត្តនៃធាតុអាកាសទាំងក្នុងតំបន់ និងកម្ពុជា បង្ហាញឲ្យឃើញថា ៖
– ចាប់ពីថ្ងៃទី ០៩-១១ ខែកញ្ញា កម្ពុជានឹងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប។
– ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា កម្ពុជាទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប
និងភាគកណ្តាលប្រទេសវៀតណាម ។
– ឥទ្ធិពលនៃខ្យល់មូសុងនីរតីមធ្យម ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់ទៀតថាដោយសារឥទ្ធិពលខាងលេីនេះបានធ្វេីអោយអាកាសធាតុមានស្ថានភាពដូច ខាងក្រោមនេះ ៖
– ចាប់ពីថ្ងៃទី ០៩-១១ ខែកញ្ញា បណ្តាខេត្ត និងរាជធានីនឹងមានរៀងក្នុងកម្រិតពីតិចទៅបង្គរ។ ក្នុងនោះ អាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាមុំ ដែលអាចមានភ្លៀងធ្លាក់ច្រើន ។
២- ចាប់ពីថ្ងៃទី ១៦-១៥ ខែកញ្ញា_បណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ។
ក្រៅពីបណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ក្រុមការងារក្រសួងធនធានទឹកបានផ្តល់ដំណឹងជូនសាធារណៈជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕ ដោយ ៖ សុខខេមរា