ជ្រូក​​​ជាង​៣​ពាន់​ក្បាលក្នុងកសិដ្ឋានមួយកន្លែងត្រូវ​អាជ្ញាធរជួយសង្គ្រោះភ្លាមៗ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កសិដ្ឋាន​ចិញ្ចឹមជ្រូកសត្វ​ជ្រូក​ប្រមាណ​ជាង​៣​ពាន់​ក្បាលមួយ​កន្លែងឋិត​ក្នុងភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ដែល​កំពុង​រង​ការ​ការគំរាមកំហែងដោយទឹកទឹក​ជំនន់​ ត្រូវបាន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ត្បែងមាន​​​ជ័យជួយ​សង្គ្រោះ​នាំ​ទៅ​កាន់​ទីទួល​សុវត្ថិ ភាព​ជា​បណ្តោះអាសន្ន​ ។
លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃនេះ​ មន្ទីរ​ជំនាញ​បាន​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ជួយ​សង្គ្រោះ​ភ្លាម​ៗ​ដល់​កសិដ្ឋាន ចិញ្ចឹម​ជ្រូក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ដោយគិត​មក​ដល់​ថ្ងៃ​ទី​១០ កញ្ញា នេះ សត្វ​ជ្រូក​ចំនួន​ជាង​២​ពាន់​ក្បាល ដែល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកស្ទឹង​សែន​ថ្មី​ៗ​នេះ បាន​ជួយ​សង្គ្រោះ​មក​កាន់​ទី​សុវត្ថិភាព នឹង​សត្វ​ជ្រូក​មួយ​ចំនួន​ទៀត បាន​ដឹក​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត តាម​ទី​សត្តឃាត​ផ្សេង​ៗ ។
លោក​ប្រធានមន្ទីរមានប្រសាសន័ថា ជ្រូក​មួយ​ចំនួន​ត្រូវ​បាន​បាត់​ទៅ​តាម​ទឹក ខណៈ​​ដែល​ក្រុមការងារជួយ​​សង្គ្រោះ​ដឹក​តាម​ទូក មក​កាន់​ទី​សុវត្ថិភាពហើយជ្រូកបាន​លោត​ចុះ​ពីលើ​ទូក​អណ្តែត​ទៅ​តាម​ទឹក​មួយ​ចំនួន ។ ដោយឡែកនៅ​សល់​ជ្រូក​២​រោង​ទៀត​មាន​ចំនួន​១២០០​ក្បាល ក្នុង​កសិដ្ឋាន ដដែល មិន​ទាន់​បាន​សង្គ្រោះ​នោះ​ទេ ព្រោះ​ទឹក​ពុំ​ទាន់​លិច​ដល់​រោង​នៅឡើយ តែ​លោក​ថា គិត​មក​ដល់​ពេល​នេះ​ទឹកបាន​ស្រក​បន្តិច​ម្តង​ៗ​ហើយ ។ រហូតមក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា មិន​ទាន់​ដឹង​ពី​ចំនួន​ជ្រូក​ពិតប្រាកដ​ដែល​បាត់​ពី​កសិដ្ឋាន​នៅឡើយ​ទេ ។ អាច​មាន​បាត់បង់​ខ្លះ​ ដែល​វា​ងាប់​ដោយ​ឈ្លក់ទឹក ​និង​លោត​ចេញពី​ទូក​អណ្តែត​ទៅ​តាម​ទឹក ប៉ុន្តែ​មិន​ច្រើន​ពេក​ទេ ។

លោក ន​ន់ វ​ណ្ណី ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក បាន​សម្តែង​ការ​រីករាយ និង​អរគុណ​ដល់​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ដែល​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ សត្វ​ជ្រូក​របស់​គាត់​ទាន់​ពេលវេលា ឲ្យ​រួច​ផុត​ពី​ការ​លិចលង់​ដោយ​មហន្តរាយ​ទឹកជំនន់​នេះ ជា​ពិសេស​ចៀស​ផុត​ពី​ការ​ខាតបង់​ដ៏​ធ្ងន់ធ្ងរ ។
យ៉ាងណា គិត​មក​ដល់​ថ្ងៃ​ទី​១២ កញ្ញា នេះ កម្ពស់​ទឹកស្ទឹង​សែន​បាន​ស្រក​ចុះខ្លាំងដែលសង្ឃឹមថានឹងស្រកអស់ក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print