គ្រោះ​ទឹកជំនន់​នៅ​អាហ្វ្រិក​ខាងត្បូង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់​

ចែករំលែក៖

​មន្ត្រី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ថា​ មនុស្ស​៤​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ ខណៈ​ដែល​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក​ខាងត្បូង​ច្រើន​ផ្សេង​ទៀត​ គ្រោះ​ធម្មជាតិ​ ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ទៅ​ជា​ទឹកជំនន់​នោះ​បណ្តាល​ឲ្យ​ស្លាប់​យ៉ាងតិច​១០​នាក់​ផង​ដែរ​ ។​

samerica-floods

​ជាមួយ​គ្នា​នេះ​ដែរ​ គ្រោះ​ធម្មជាតិ​នេះ​បណ្តាល​ឲ្យ​មនុស្ស​១៦០.០០០​នាក់​ត្រូវ​ភៀសខ្លួន​ចាក​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន​ ស្ថិត​នៅ​ក្នុង​តំបន់​ Paraguay​ តំបន់​ Argentine​ និង​ Uruguay​ ជាដើម​ ។​ មន្ត្រី​បាន​អះអាង​ថា​ ក្នុង​ចំណោម​ជន​រង​គ្រោះ​បាត់បង់​ជីវិត​រួម​មាន​មនុស្ស​២​នាក់​ស្ថិត​នៅ​ Argentina​ និង​៤​នាក់​នៅ​ Paraguay​ ។​

​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​គ្រោះ​ធម្មជាតិ​បាន​បញ្ជាក់​ថា​ ស្ថិត​នៅ​តំបន់​ទាំងនេះ​កំពុង​ទទួល​រង​គ្រោះ​ទឹកជំនន់​មិន​ព្រម​ស្រក​ទាល់តែ​សោះ​ ។​ ទឹកទន្លេ​ Paraguay​ បាន​កើនឡើង​រហូត​ជិត​៨​ម៉ែត្រ​នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ។​

​កម្ពស់​ទឹកទន្លេ​នៅ​ពេល​នេះ​បាន​កើ​ឡើង​៩​ម៉ែត្រ​ ខ្ពស់​ជាង​កម្ពស់​ទឹក​ធម្មតា​ និង​មិន​ធ្លាប់​កើត​មាន​នោះ​ឡើយ​ចាប់តាំងពី​ឆ្នាំ​១៩៨៣​រៀង​រហូត​មក​ ។​ កំពង់​ផៃ​ទាំងមូល​ពោរពេញ​ដោយ​ទឹកជំនន់​ជន​លិច​យ៉ាង​ល្ហល្ហាច​ ។​ មន្ត្រី​ឧតុនិយម​បាន​ព្យាករណ៍​ថា​ ភ្លៀង​នឹង​បន្ត​ធ្លាក់​ទៀត​ស្ថិត​នៅ​តំបន់​ភាគ​ខាងជើង​ ហើយ​ដែល​ធ្វើ​ឲ្យ​កម្ពស់​ទឹក​កើនឡើង​ជាង​នេះ​ ។​

​រហូត​មក​ដល់​ពេល​នេះ​ ការ​ប្រមូលរបស់​កសិករ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​នៅ​ពេល​នេះ​ ។​ មនុស្ស​៤​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​ និង​ជាង​១៤០.០០០​នាក់​ត្រូវ​ភៀសខ្លួន​ចាក​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព​ ។​

​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ដែរ​ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ ស្ថិត​នៅ​តំបន់​ Sao​ Paulo​ ភាគ​ខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល​ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ សម្លាប់​មនុស្ស​៤​នាក់​ និង​លំនៅ​ឋាន​រង​ការ​ខូចខាត​ ផង​ដែរ​ស្ថិត​នៅ​តំបន់​ Itapecerica​ da​ Serra​ នោះ​ ។​

​ប្រធានាធិបតី​អា​ហ្ស​ង់​ទី​ន​ថ្មី​ លោក​ Mauricio​ Macri​ បាន​កាត់​បន្ថយ​វិស្សមកាល​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​របស់​ខ្លួន​នៅ​ឯ​តំបន់​រមណីយដ្ឋាន​ និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ Concordia​ ខេត្ត​ Entre​ Rios​ ទី​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​ខ្លាំង​ជាងគេ​បំផុត​ ។​

​នៅ​ភាគ​ខាងជើង​ទីក្រុង​អា​ហ្ស​ង់​ទី​ន​វិញ​ អាជ្ញាធរ​បាន​បញ្ជាក់​ផង​ដែរ​ថា​ មនុស្ស​២​នាក់​បាន​បាត់បង់​ជីវិត​ និង​ប្រមាណ​២០.០០០​នាក់​ផ្សេង​ទៀត​ត្រូវ​ជម្លៀស​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ ធ្វើ​ឲ្យ​កម្ពស់​ទឹកទន្លេ​ Uruguay​ កើន​ឡើងជា​លំដាប់​ ។​

​នៅ​ក្នុង​ខេត្ត​ Entre​ Rios​ ទាំងមូល​ គឺ​ទទួល​រង​គ្រោះ​ខ្លាំង​ជាងគេ​បំផុត​ ដោយ​មាន​មនុស្ស​រហូត​ដល់​១០.០០០​នាក់​បាត់បង់​ទីជម្រក​ ភាគច្រើន​គឺ​ពលរដ្ឋ​ក្នុង​តំបន់​ Concordia​ ដែល​មាន​ពលរដ្ឋ​រស់នៅ​ទាំងអស់​ប្រមាណ​១៧០.០០០​នាក់​ ស្ថិត​នៅ​តាម​មាត់ទន្លេ​ ហើយ​ដែល​អាជ្ញាធរ​បាន​កត់សម្គាល់​ឃើញ​ថា​ នេះ​ជា​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់​បំផុត​មិន​ធ្លាប់​កើតឡើង​ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​មកនេះ​ ។​

​លោក​ Marci​ បាន​ថ្លែង​ថា​ យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ញា​ជាក់ស្តែង​ចំពោះ​មុខ​ ខណៈ​ដែល​ទឹកទន្លេ​នៅ​តែ​បន្ត​កើនឡើង​ស្រ៊ើ​តៗ​មិន​ឈប់​ ។​

​តំបន់​ Uruguay​ ស្ថិត​នៅ​ចន្លោះ​តំបន់​ Argentina​ នឹង​ប្រេ​ស៊ើ​ល​ តំបន់​អា​ល្លង់​តិច​ខាងត្បូង​ត្រូវ​ជម្លៀស​ពលរដ្ឋ​ប្រមាណ​១១.០០០​នាក់​ ។​ មន្ត្រី​អះអាង​ថា​ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រដូវ​ច្រូតកាត់​របស់​កសិករ​នៅ​ក្នុង​តំបន់​ ។​

​កាលពី​ខែ​មុន​នេះ​ អង្គការ​ឧតុនិយម​ពិភពលោក​របស់​សហប្រជាជាតិ​បាន​ព្រមាន​ថា​ បាតុភូត​ធម្មជាតិ​មួយ​នឹង​កើតឡើង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១៥​ឆ្នាំ​ ហើយ​ជា​បាតុភូត​ធម្មជាតិ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​កើតឡើង​តាំងពី​ឆ្នាំ​១៩៥០​រហូត​មក​ទល់​ពេល​នេះ​ ៕

an-aerial-view-of-data

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print