​ខ្យល់ព្យុះ​ និង​ទឹកជំនន់​ឱកាស​បុណ្យ​គ្រី​ស្ទ​មាស់​នៅ​អា​មេ​រិ​ក​ស្លាប់​មនុស្ស​យ៉ាងតិច​៤៣​នាក់​

ចែករំលែក៖

​ខ្យល់ព្យុះ​ និង​ទឹកជំនន់​បាន​វាយប្រហារ​នៅ​ភាគ​ខាងត្បូង​អា​មេ​រិ​ក​ ភាគ​អាគ្នេយ៍​ និង​នៅ​ Midwest​ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​គ្រី​ស្ទ​មាស់​នៅ​អា​មេ​រិ​ក​នោះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤៣​នាក់​ ធ្វើ​ឲ្យ​អគារ​រាប់​សិប​ខ្នង​ត្រូវ​លិចលង់​ និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ចរាចរណ៍​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ​ផង​ដែរ​ធ្វើ​ឲ្យ​ខាតបង់​ទឹកប្រាក់​សិប​លាន​ដុល្លារ​ ។​

traffic-goes-across-the

​អាកាសធាតុ​មិន​អំណោយផល​ធ្វើ​ឲ្យ​រដ្ឋ​ Missouri​ និង​ New​ Mexico​ ត្រូវ​ប្រកាស​ចាត់ទុកជា​តំបន់​ស្ថិត​នៅ​ក្នុង​សភាព​អាសន្ន​ ។​ នៅ​តំបន់​ Missouri​ និង​ Illinois​ គ្រោះ​ទឹកជំនន់​បាន​បណ្តាល​ឲ្យ​មនុស្សរ​ហុត​ដល់​១៣​នាក់​បាត់បង់​ជីវិត​ ។​

​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ជម្លៀស​ពលរដ្ឋ​ជា​ច្រើន​នាក់​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រើប្រាស់​ទូក​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ផង​ដែរ​ ។​

​នៅ​តំបន់​ Nixon​ អាជ្ញាធរ​នៅ​ក្នុង​តំបន់​នេះ​បាន​ប្រកាស​ឲ្យ​ស្ថិត​ក្នុង​គ្រាអាសន្ន​ ដោយសារ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តែ​បន្ត​កើតឡើង​ឥត​ឈប់​ បង្ក​ឲ្យ​ទឹកជំនន់​ពាសពេញ​តំបន់​ទាំងមូល​ ហើយ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ ។​

​ទឹកជំនន់​បាន​កួច​យក​រថយន្ត​ក្មេង​ជំទង់​៣​នាក់​ និង​កុមារ​២​នាក់​ក្នុង​រថយន្ត​ ស្ថិត​នៅ​ជិត​ Patoka​ រដ្ឋ​ Illinois​ ចម្ងាយ​៨៥​គីឡូម៉ែត្រ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ។​ រីឯ​នៅ​ក្នុង​រដ្ឋ​ Texas​ ឯណោះ​វិញ​ មនុស្ស​១១​នាក់​បាន​បាត់បង់​ជីវិត​ស្ថិត​នៅ​តំបន់​ Dallas​ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​ដោយសារ​តែ​ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​បក់​បោក​ក្នុង​ល្បឿន​៣២២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វាយប្រហារ​ភូមិភាគ​ Garland​ ។​ ខ្យល់ព្យុះ​នេះ​បាន​កួច​ទាំង​រថយន្ត​ ទាំង​មនុស្ស​ទៅ​ជាមួយ​ផង​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​៨​នាក់​ ។​

​អ្នកនាំពាក្យ​ស្នងការ​ប៉ូលិស​ប្រចាំ​នៅ​ Garland​ បាន​ថ្លែង​ថា​ វា​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់​ចំពោះ​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​នេះ​ដែល​កើតឡើង​ក្រោយ​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​មាស់​នោះ​ ។​ មនុស្ស​៣​នាក់​ត្រូវ​រាយការណ៍​ថា​បាន​បាត់បង់​ជីវិត​ នៅ​តំបន់​ Dallas​ ជា​ប្រជុំ​ជា​នទី​៤​របស់​អា​មេ​រិ​ក​ដែល​មាន​មនុស្ស​ប្រមាណ​៧​លាន​នាក់​រស់នៅ​ ។​

​ក្រុម​អាកាសធាតុ​បាន​បញ្ជាក់​ថា​ខ្យល់ព្យុះ​នេះ​មាន​កម្លាំង​ខ្លាំង​មិន​ធ្លាប់​កើត​មាន​នោះ​ឡើយ​ ។​ កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ខ្យល់ព្យុះ​៣​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ Arkansas​ នោះ​ ។​ ប៉ុន្តែ​គ្មាន​សេចក្តីរាយការណ៍​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​នោះ​ឡើយ​ ។​ ក្រុម​អាកាសធាតុ​បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​រដ្ឋ​ Texas,​ Louisiana,​ Oklahoma​ និង​ Mississippi​ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​បណ្តាល​មក​ពី​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​ ៕​

a-house-is-under-water-on

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print