ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការកម្លាំងនគរបាលក្រុងសួង បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ។
ប្រតិបត្តការនេះធ្វើរឡើងនៅវេលាម៉ោង ៥និង៤៥ នាទី ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
អធិការនគរបាលក្រុងសួង លោក ឈន សុធន បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើរ ឈ្មោះ គឹម ភក្ត ភេទប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅចំណុចខាងលើ និងបានធ្វើការដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ៧ កញ្ចប់(ធំ១កណ្តាល១និងតូច៥) កន្ត្រៃ ២ ដាវ ៣ ដើម និងឧបករណ៍សេពគ្រឿងញៀន មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕
ដោយ៖ វណ្ណៈ