ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់ផ្ទះដល់អតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក អគ្គលេខាធិការរង គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និង អស់លោកគណៈប្រតិភូអមដំណើរ, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥, បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ផ្ទះដល់អតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង។
ក្នុងនោះរួមមាន៖ ចំនួន ១២ខ្នង នៅស្រុកសង្កែ ០៣ខ្នង, ស្រុកបវេល ០៣ខ្នង, ស្រុកគាស់ក្រឡ ០៣ខ្នង, ស្រុករុក្ខគិរី ០២ខ្នង និងស្រុកបាណន់ ០១ខ្នង ផ្ទះចំនួន ១២ខ្នងនេះ គឺខ្នងផ្ទះទី១៣៧, ទី១៣៨, ទី១៣៩, ទី១៤០, ទី១៤១, ទី១៤២, ទី១៤៣, ទី១៤៤, ទី១៤៥, ទី១៤៦, ទី១៤៧ និងទី១៤៨ ក្នុងចំណោមផ្ទះទាំង ១៥០ខ្នង របស់សមាគម អតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ ជាអំណោចដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគម អតីតយុទ្ធកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនអតីតយុទ្ធចំនួន ១២គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីជំរកសមរម្យ៖ ១.ឈ្មោះ ហ៊ឹម សេរី អត្តលេខ HA84000908 ជាជនពិការ ភេទប្រុស អាយុ ៦១ឆ្នាំ ទទួលបានផ្ទះទំហំ (៥ម៉ែត្រx៧ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣.៥ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
២.ឈ្មោះ ហឿន ចក់ អត្តលេខ HA92000462 ជាជនពិការ ភេទប្រុស អាយុ ៥៩ឆ្នាំ ទទួលបានផ្ទះទំហំ (៥ម៉ែត្រx៧ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣.៥ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិតាហែន២ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣.ឈ្មោះ សាល កំសត់ អត្តលេខ HA98000506 ជាជនពិការ ភេទប្រុស អាយុ ៥៨ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
៤.ឈ្មោះ ហួត ថា អត្តលេខ SA03000764 ជាគ្រួសារពលី ភេទស្រី អាយុ ៤៧ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
៥.ឈ្មោះ នង នី អត្តលេខ HA85001295 ជាជនពិការ ភេទប្រុស អាយុ ៥៥ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
៦.ឈ្មោះ សេក វ័រ អត្តលេខ HA92000978 ជាជនពិការ ភេទប្រុស អាយុ ៦៦ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
៧.ឈ្មោះ តយ តឿ អត្តលេខ HA87001076 ជាជនពិការ ភេទប្រុស អាយុ ៥៣ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
៨.ឈ្មោះ ណី ឆាំ អត្តលេខ HA86000544 ជាជនពិការ ភេទប្រុស អាយុ ៦០ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិទួលបាល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
៩.ឈ្មោះ សំ សាន្ត អត្តលេខ RA07000593 ជានិវត្តជន ភេទប្រុស អាយុ ៨០ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
១០.ឈ្មោះ ក្រិប ម៉ៃ អត្តលេខ SA89001524 ជាគ្រួសារពលី ភេទស្រី អាយុ ៥៧ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិស្វាយយ៉ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
១១.ឈ្មោះ ជា ជ័រ អត្តលេខ RA12000723 ជានិវត្តជន ភេទប្រុស អាយុ ៥២ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
១២.ឈ្មោះ ឌឹម សាមេន អត្តលេខ HA91000641 ជាជនពិការ ភេទប្រុស អាយុ ៤៧ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិក្រឡាពាស់ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
កម្មវិធីនេះម្ចាស់ផ្ទះទទួលបានគ្រឿងឧបភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង១នាក់រួមមាន៖ ថវិកា ៤០០,០០០រៀល, អង្ករចំនួន ១០០គីឡូក្រោម, គ្រែ ១, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ភួយ ០១, កន្ទេល ០១, អតីតយុទ្ធជន ដែលបានចូលរួមចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១, លោកប្រធាន ស.អ. ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print