វិបត្តិនៅកោះហុងកុង ពិបាករកឃើញទីបញ្ចប់​ ហើយអំពើហិង្សាកាន់តែកើនឡើង

ចែករំលែក៖

ដែនកោះហុងកុងពិបានរកឃើញទីបញ្ចប់នៃវិវាទ ប្រសិនបើមេដឹកនាំកោះហុងកុង មិនលាលែងចេញពីតំណែងនោះទេ។ កាលពីចុងសប្តាហ៍កន្លងមក បាតុកម្ម កំពុងឈានទៅរកហិង្សា​​ហើយកម្លាំងសន្តិសុខបង្ខំចិត្ត ប្រើប្រាស់ រថយន្ត​បាញ់​​ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅ​លើក្រុមហ្វូង​បាតុករ ដែលបានគប់គ្រវែងគ្រាប់បែកសាំង និងដុំឥដ្ឋ នៅក្បែរទីតាំងការិយាល័យ​រដ្ឋា​ភិបាល ក្នុងទីក្រុងហុងកុង ។

អំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានដើរហែជាក្បួនប្រឆាំងនឹងបំរាមរបស់កងកម្លាំងប៉ូលិស ។ក្នុងពេលមុននេះផងដែរ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថាន​ទូតអង់​គ្លេស​ប្រចាំនៅហុងកុង ដោយទាមទារឱ្យចក្រភពអង់គ្លេសគាបសង្កត់ទៅលើរដ្ឋាភិបាល​ចិនឱ្យរក្សាសិទ្ធិសេរីភាព ដូចដែលបានធានាកាលពីក្នុងអំឡុងពេលប្រគល់ដែនដីនេះ​ឆ្នាំ១៩៩៧យ៉ាងទទឹងទិសទៅវិញ ។

ភាពវឹកវរជាច្រើនខែត្រូវបានបង្កឡើងដោយសារតែច្បាប់ធ្វើបត្យាប័ន ដែលបច្ចុប្បន្ននេះ​ត្រូវបានរំសាយ​ចោលទៅហើយនោះ ។ច្បាប់បត្យាប័ននោះ អាចធ្វើឱ្យប្រជាជននៅហុងកុង​ជាប់ពន្ធនាគារនៅចិនដីគោកតាមរយៈ​ការធ្វើច្បាប់មួយនេះ ។ ក្រុមអ្នករិះគន់បាននិ​យាយថា ពួកគេអាចប្រឈមទៅនឹងការរំ​លោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។

កាលពីដើមដើមខែកញ្ញាឆ្នាំ ២០១៩ច្បាប់បត្យាប័នរបស់រដ្ឋាភិបាលហុងកុងដែល​គ្រោងនឹងបង្កើតឡើងនោះ ត្រូវបានប្រកាសលុបចោល ប៉ុន្តែពួកបាតុករនៅតែ​បន្តបាតុ​កម្មទាមទារលទ្ធិប្រជាធិបតេយ្យពេញលេញ និងស៊ើបអង្កេត ការចោទ​ប្រកាន់​ប៉ូលិស​ថាបានប្រព្រឹត្តនូវអំពើឃោរឃៅនោះ។

ប្រភពព័ត៌មានបានផ្សាយថា ក្រុមបាតុករខ្លះបានគប់ដុំឥដ្ឋទៅលើប៉ូលិស ស្ថិតនៅខាង​ក្រៅមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន ដែលនៅជិតទីតាំងអគាររដ្ឋសភាហុងកុង និង​ការិយាល័យរដ្ឋាភិបាល​។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថា ពួកបាតុករក៏បានដុតបដា ប្រកាសអំពី​ខួបលើកទី ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។

សារព័ត៌មាន​រ៉យទ័របានផ្សាយថា រថយន្តបាញ់ទឹកមួយគ្រឿងត្រូវភ្លើងឆាបឆេះ ដោយសារ​ការវាយប្រហារពីគ្រាប់បែកសាំងពីសំណាក់ក្រុមបាតុករ ។

ឡានបាញ់ទឹកមួយគ្រឿងផ្សេងទៀត បានននិងិងកំពុងបាញ់ទឹកពណ៌ខៀវ ដែលបានប្រើ​ប្រាស់​នៅតាមទីកន្លែងផ្សេងទៀត ជុំវិញពិភពលោក ដើម្បីកំណត់​អត្តសញ្ញាណ​ក្រុមបាតុករ​នៅពេលក្រោយនោះ ។​ក្រុមបាតុករខ្លះគ្រវីទង់ជាតិអាមេរិកស្រែកអំពាវនាវឱ្យលោកប្រ​ធានាធិ​បតី ដូណាល់ ត្រាំ រំដោះដែនដីហុងកុងយ៉ាងងងើលពកថ្ងាស់។

ខណៈពេលដែលដែនដីហុងកុង គឺជាផ្នែកមួយរបស់ប្រទេសចិននោះ ការរៀប​ចំ“ប្រ​ទេស​មួយប្រព័ន្ធពីរ” គឺបានផ្តល់ឱ្យពលរដ្ឋហុងកុងនូវកម្រិត​ស្វ័យភាពយ៉ាង​ទូលំទូលាយ និង​ការពារសិទ្ធិ សេរីភាព ដូចជាសិទ្ធិការជួបជុំគ្នា និងសិទ្ធិសេរីភាពការបញ្ចេញមតិជាដើម ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print