ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ដួល​ខ្ទប់​ទៅ​នឹង​ថ្នល់​ ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដែ​លបើក​បញ្ច្រាស់ទិស​កិន​បែកក្បាល​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ កែង​និង​ផ្លូវ​៣៧០​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជែង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ហើយ​ក៏​បាន​ទាក់​ដៃចង្កូត​ដែល​បណ្ដាល​ឲ្យ​ដួល​ទៅ​នឹង​ថ្នល់​ ហើយ​ត្រូវ​បាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដែ​លបើក​បញ្ច្រាស់ទិស​គ្នា​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​តែ​ម្ដង​។​

image1

​បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​សង្កែ​ត​ឃើញ​មាន​បុរស​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហង់​ដា​វេ​វ​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ កណ្ដាល​ 1N.9897​ ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​ល្មម​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ​ ពណ៌​ខ្មៅ​ កាំ​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AR.​ 9374​ ជិះ​ក្នុង​ទិស​ដៅ​ស្របគ្នា​ជាមួយ​ម៉ូតូ​ហង់​ដា​វេ​វ​ ហើយ​ក៏​បាន​ជែង​ជាមួយ​ម៉ូតូ​វ៉ែ​វ​ តែ​ជែង​មិន​ផុត​ក៏​បាន​ទាក់​ដៃចង្កូត​គ្នា​ រួច​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ក៏​ដួល​អូស​ជិត​១៥​ម៉ែត្រ​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ខ្ទប់​ទៅ​នឹង​ថ្នល់​ ជំ​ហៀ​ង​ម្ខាង​ទៀត​ ក៏​ត្រូវ​បាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ មិន​ចាំ​ស្លាក​លេខ​ ដែល​បើក​បញ្ច្រាស់ទិស​គ្នា​មក​កិន​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្ដង​ ។​ ដោយឡែក​ភាគី​ខាង​ម៉ូតូ​ហង់​ដា​វ៉េវ​ ដែល​ជិះ​គ្នា​បី​នាក់​នោះ​បាន​រង​របួសស្រាល​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​បឹង​កង​កង​១​ ភ្លាមៗ​។​

​ប្រភព​ព័ត៌មាន​ពី​សាចញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ​មុំ​ វ៉ា​ដូ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​រត់​តុ​ការ​ មាន​ទីលំនៅ​ភូមិ​ដើម​មា​ឃ្លៀ​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង​ រួច​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ រង​ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។​ រីឯ​សព​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច័យ​រួច​ ក៏​បាន​ប្រគល់​សព​នោះ​ឲ្យ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

image2

image5

image4

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print