រថយន្ត​កូ​រូ​ឡា​បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ និង​ម្នាក់​​របួសស្រាល​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​របួសស្រាល​ ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ហើយ​ត្រូវ​រថយន្ត​កូ​រូ​ឡា​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​ ។​

IMG_4276

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​អ៊ែ​រ​ ផត​ តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថៃ​ ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ​ មុខរបរ​ជាង​កញ្ចក់​ មានស្រុក​កំណើត​នៅ​ភូមិ​ល្វា​ ឃុំ​ពពេល​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​ ចំណែក​ម្ចាស់​រថយន្ត​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រូ​ឡា​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2H​ 5283​ បើកបរ​ដោយ​នារី​ម្នាក់​ និង​ម្តាយ​រួម​ដំណើរ​ជាមួយ​ ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បាន​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​រ៉ឺ​ម៉ក​បែរមុខ​មក​ក្រោយ​វិញ​ហើយ​តៃកុង​រ៉ឺ​ម៉ក​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល​ ដោយឡែក​រថយន្ត​ និង​រ៉ឺ​ម៉ក​រង​ការ​ខូចខាត​ទាំង​សងខាង​ រីឯ​ម្ចាស់​រថយន្ត​ត្រូវ​ឃាត់​ជាប់​ផង​ដែរ​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​ សហការ​ជាមួយ​ជុំនាញ​យក​រថយន្ត​ និង​រ៉ឺ​ម៉ក​យក​រួម​ទាំង​ម្ចាស់​រថយន្ត​ទៅ​ការិយាល័យ​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។​

​គួរ​បញ្ជាក់​ថា​គ្រោះថ្នាក់​ខាងលើ​នេះ​ដោយសារ​តែ​ភាគី​ទាំង​សងខាង​បើក​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ទើប​បង្ក​អោយ​គ្រោះថ្នាក់​បែប​នេះ​៕​

IMG_4266

IMG_4278

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print