ភ្នំពេញ៖ បុរសម្នាក់ទំនងជាងងុយដេកបានបើករថយន្តក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុករនាំងថ្មពុះចែកទ្រូងផ្លូងបាក់អស់៧ផ្ទាំងបណ្ដាលឲ្យរថយន្ត និងរនាំងថ្មរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវព្រះសីហានុ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺគេបានមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AB. 2809 បើកបរដោយបុរសម្នាក់ទំនងជាងងុយ ហើយបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវព្រះសីហានុ ទិសដៅពីកើតទៅលិច ខណៈដែលមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតមកបុកជាមួយរនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៧ផ្ទាំង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ ក៏មិនអាចបន្តទៅមុខលេងរួច តែក្នងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនមាននរណាម្នាក់រងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងមន្ត្រីជំនាញបានចុះទៅ វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ