រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​ក្នុង​ល្បឿន​លឿន​គៀរ​ម៉ូតូ​២​គ្រឿង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​របួស​ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​ក្បែរ​គ្នា​ ហើយ​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ បើក​ក្នុង​ល្បឿន​លឿន​គៀរ​ម៉ូតូ​ទាំង​២​គ្រឿង​ និង​អូស​ប្រមាណ​ជិត​២០​ម៉ែត្រ​ រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ ។​

image1

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១០​នាទី​យប់​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ ហៅ​វត្ត​ស្ទឹង​មាន​ជ័យ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ សុខ​ ថា​ន​ អាយុ​២៥​ឆ្នាំ​ មានមុខរ​បរជា​កម្មករ​លី​សែង​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មានស្រុក​កំណើត​ក្នុងភូមិ​ក្រោល​ ឃុំ​គោក​ចក​ ស្រុក​កំពង់ត្របែក​ ខេត្តស្វាយរៀង​ ។​

​បើ​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​ បើក​ស្រប​ទិស​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​ពី​លិចទៅ​កើត​ ភ្លាម​នោះ​ស្រាប់តែ​មាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ ព​ណ៍​ស​ មិន​ចាំ​ស្លាក​លេខ​ បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​គៀរ​ម៉ូតូ​ទាំង​២​គ្រឿង​ បណ្តាល​ឱ្យ​ដួល​អូស​ប្រមាណ​ជិត​២០​ម៉ែត្រ​ បណ្តាល​ឱ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​ សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BY​ 8668​ ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​ម្ចាស់​ម៉ូតូ​គុប​គ្រុង​ ព​ណ៍​ទឹក​ប៉ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AN-3605​ រង​របួសស្រាល​ ហើយ​បន្ទាប់​ពី​បង្កហេតុ​អ្នក​បើករថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ ។​

​ក្រោយមក​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ​ដែល​រង​របួស​ទៅ​សួរនាំ​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ រីឯ​យុវជន​ដែល​ស្លាប់​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​ ៕​

image2

image4

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print