បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​ផ្ទាំង​ ​ខូចខាត​រថយន្ត​យ៉ាងដំណំ

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ទំនងជា​ងងុយដេក​បាន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូ​ង​បាក់​អស់​៧​ផ្ទាំង​បណ្ដាល​ឲ្យ​រថយន្ត​ និង​រនាំង​ថ្ម​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។​

image2 (1)

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៥០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហា​នុ​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​គេ​បាន​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB.​ 2809​ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ងងុយ​ ហើយ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហា​នុ​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខ​ណៈ​ដែល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​មក​បុក​ជាមួយ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៧​ផ្ទាំង​ បណ្ដាល​ឲ្យ​រថយន្ត​បង្ក​ដាច់​កា​ឡែក​ង់​មុខ​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ​ ក៏​មិន​អាច​បន្ត​ទៅ​មុខ​លេង​រួច​ តែ​ក្ន​ង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ គឺ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ឡើយ​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​

image1 (1)

image5 (1)

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print