ភ្នំពេញ៖ ដោយសារតែករណីគ្រេចស្មារ ធ្វើអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខកខានហាត់ប្រាណរហូតដល់៧០ថ្ងៃ ទើបនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចចាប់ផ្តើមហាត់ប្រាណបន្តទៀត និងចាត់ទុកថ្ងៃនេះជាថ្ងៃទីមួយដែលសម្តេចហាត់ប្រាណឡើងវិញ។
នៅមុននេះបន្តិចលើផេកផ្លូវការសម្តេច មានប្រសាសន៍បញ្ជាក់ថា៖ ថ្ងៃទីមួយបានហាត់ប្រាណឡើងវិញ។ បន្ទាប់ពី៧០ថ្ងៃមិនបានហាត់ដោយសារគ្រេចស្មារ។ រត់លើម៉ាសុីន៣០នាទី ធាក់កង់៦៥នាទី ដុតកាលឡូរី
៥៦០ បែកញើសគ្រប់គ្រាន់ល្មម។
សម្តេចមានប្រសាន៍បន្តថា៖ កីឡាវាយកូនគោលរង់ចាំរដូវប្រាំងងាយស្រួលលេងជាងរដូវវស្សា។ ហើយសម្តេចសូមផ្តាំទៅគូរប្រកួតសូមឆ្លៀតហ្វឹកហាត់ឱ្យស្ទាត់ជំនាញកុំអោយចាញ់ដូចមុនៗទៀតអាក្រក់មើលណាស់៕
...
ដោយ៖ សុខ ខេមរា