ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់សង្ស័យសេពគ្រឿងស្រវឹងច្រេីនលេីសចំណុះទប់ទល់ស្មារតីបញ្ជាចង្កូតរថយន្តលែងបានហេីយប្រេីប្រាស់ល្បឿនលឿនទៀតនោះបានរេចង្កូតទៅបុកសរសររោង ផ្លាតទៅបុកគល់ស្វាយ ផ្លាតទោបុកដើមម្ខុប និបន្តបុកអ្នកថ្មើរជើងកំពុងឈរនៅមុខផ្ទះ បណ្តាលអោយរបួសធ្ងន់ ។
ប្រភពព័ត៌មានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៨:០០នាទីនៅថ្ងៃទី២១-កញ្ញា-ឆ្នាំ ២០១៩នៅលេីផ្លូវជាតិលេខ 7 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134-135 ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៍ទី2 ស្រុកត្បូងឃ្មុំ រវាងរថយន្ត និងថ្មើរជើង។
ប្រភពព័ត៌មានបន្តថា រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ2V -6854 បើកបរដោយឈ្មោះពេជ្រ ផានិត ភេទប្រុស ជាតិខ្មែរ នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម (របួសធ្ងន់) ។
ចំណែកអ្នកថ្មើរជើងដែលជាជនរងគ្រោះឈ្មោះរឿន កូឡាប ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ(របួសធ្ងន់)។
ប្រភពព័ត៌មានអះអាងថា រថយន្តបើកបរមកពីលិចទៅកើតក្នុងល្បឿនលឿនបានគេចរថយន្តធុនធំមួយគ្រឿង ក៏រេចង្កូតទៅបុក សរសររោង រួចផ្លាតទៅបុកគល់ស្វាយ ផ្លាតទោបុកដើមម្ខុប និងបុកថ្មើរជើងកំពុងឈរនៅមុខផ្ទះ ៕
ដោយ ៖ វណ្ណៈ