ដេីមឈេីសរសររោងទប់មិនជាប់នឹងល្បឿនរថយន្ត​ ជ្រុលបុកស្ត្រីម្នាក់អោយ​ របួស​ធ្ងន់​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​សង្ស័យ​សេពគ្រឿងស្រវឹងច្រេីនលេីសចំណុះទប់ទល់ស្មារតីបញ្ជា​ចង្កូតរថយន្តលែងបានហេីយប្រេីប្រាស់ល្បឿនលឿនទៀតនោះបានរេចង្កូតទៅបុកសរសររោង ផ្លាតទៅបុកគល់ស្វាយ​ ផ្លាត​ទោបុកដើមម្ខុប និបន្តបុកអ្នកថ្មើរជើងកំពុងឈរ​នៅមុខផ្ទះ​ បណ្តាលអោយ​របួស​ធ្ងន់​ ។

ប្រភពព័ត៌មាន​អោយដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះបានកេីតឡេីងកាលពី​វេលាម៉ោង១៨:០០នាទីនៅថ្ងៃទី២១-កញ្ញា-ឆ្នាំ ២០១៩នៅលេីផ្លូវជាតិលេខ 7 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134-​135 ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៍ទី2 ស្រុកត្បូងឃ្មុំ​ រវាងរថយន្ត និងថ្មើរជើង។

ប្រភពព័ត៌មាន​បន្តថា​ រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ2V -6854 បើកបរដោយឈ្មោះពេជ្រ ផានិត ភេទប្រុស​ ជាតិខ្មែរ នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម (របួសធ្ងន់) ។

ចំណែកអ្នកថ្មើរជើងដែលជាជនរង​គ្រោះឈ្មោះរឿន កូឡាប ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ(របួសធ្ងន់)។

ប្រភពព័ត៌មាន​អះអាង​ថា​ រថយន្តបើកបរមកពីលិចទៅកើត​ក្នុងល្បឿនលឿន​បានគេចរថយន្តធុនធំមួយគ្រឿង​ ក៏រេចង្កូតទៅបុក​ សរសររោង រួចផ្លាតទៅបុកគល់ស្វាយ​ ផ្លាត​ទោបុកដើមម្ខុប និងបុកថ្មើរជើងកំពុងឈរនៅមុខផ្ទះ​ ៕
ដោយ​ ៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print