ភ្នំពេញ៖ លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា តំណាងលោក អូស្មាន ហាស្សាន់ បានអញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ ព្រមជាមួយថវិកា មួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ចំនួន ២៤គ្រួសារ
កាលពីរសៀលថ្ងៃសៅរ៏ ៨រោច ខែបទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា៖ បងប្អូនរងគ្រោះដោយអគ្គីភ័យបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ ៨ សង្កាត់ច្រាំងចំរេះ ២ខណ្ឌឫស្សីកែវ រាជធា នីភ្នំពេញ ចំនួន២៤គ្រួសារ ។
ថ្ងៃនេះ ដោយមើលឃើញ ពីទុក្ខលបាក់របស់បងប្អូនអ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញក៏បាននាំយកអំណោយមនុស្សធម៏មកចែកជូនដល់ដៃ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម មី២កេះ, ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ ១ យួរ, ស្ករសរ ២ គីឡូក្រាម, សាប៊ូដុសខ្លួន ម៉ាកណាសា ១ ដប និងទឹកប្រាក់ចំនួន១ គ្រួសារ ៣០ ម៉ឺនរៀល ដោយឡែក គ្រួសារក្មេងប្រុសដែលស្លាប់ ទទួលបាន ៤០ ម៉ឺនរៀលពីលើ ពីលោកស្រីអភិបាលរង ខណ្ឌខណ្ឌសែនសុខផងដែរ ។
លោកស្រី ម៉ាណ ណាវី បានបញ្ជាក់ថា៖ កញ្ចប់អំណោយ និងថវិកា សរុប មានចំនួន ២០០០ ដុល្លារ ដែលជាការឧបត្ថម្ភរបស់លោកស្រី ណាសា អគ្គនាយកាក្រុមហ៊ុន ណាសា ខូស្មីទិច និងការរៃអង្គាសពីដៃគូពាណិជ្ជកម្មរបស់លោកស្រី។
នៅក្នុងកិច្ចសំណេះសំណាល នេះដែរលោកស្រីក៏បានចូលរួមសោកស្ដាយជាមួយនឹងបងប្អូនទាំង ២៤ គ្រួសារ និងបានដាស់តឿនក្រើនរំលឹក ចំពោះបងប្អូនសូមមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះឧបទ្ទវហេតុដ៏អាក្រក់ ដែលយើងទាំងអស់គ្នាមិនចង់ជួបឡើយ ហើយសូមបងប្អូនកុំមានការអន់ចិត្ត ចំពោះប្រាក់ឧបត្ថម្ភដែលមានការលើសខ្វះ ព្រោះកម្រិតនៃការខូចខាតពីអគ្គីភ័យនេះ មានសភាពខុសពីគ្នា ដូច្នេះសូមបងប្អូនមានការយល់។
សូមរំលឹកជូនដែរថា៖ នេះគឺជាលើកទី ២ ហើយ ដែលលោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភា បានអញ្ជើញសាកសួរសុខទុក្ខបងប្អូនដែងរងគ្រោះ ដោយកាលថ្ងៃទី ២០ ខែកញ្ញា ម្សិលមិញនេះ លោកជំទាវបានឧបត្ថម្ភដល់បងប្អូន ចំនួនមួយពាន់ដុល្លារ (១,០០០$)ផងដែរ។
បើតាមប្រជាពលរដ្ឋដែលរងគ្រោះបានអោយដឹងថា បន្ទាប់ពីផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញដោយអគ្គីភ័យ រហូតមក ទល់ពេលនេះឃើញថាមានការយកចិត្តទុកដាក់ពីអង្គការសមាគមនានាមួយចំនួន និងសប្បុរសជនគ្រប់ជាតិសាសន៍ ជាពិសេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលខិតខំគៀងគរ ស្វែងរកជំនួយជាថវិកា និងគ្រនិងគ្រឿងឧបភោគជូនពួកគាត់៕ ដោយ៖ សំរិត