រថយន្ត TACOMA បេីកបុកម៉ូតូផ្ទប់រថយន្ត Rav4 ចតលេីផ្លូវ​ បណ្ដាលអោយស្លាប់ម្នាក់ក្រោមកង់រថយន្ត​ និងម្នាក់របួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរជិះម៉ូតូFino ឌុបគ្នាសុខៗ​ ត្រូវរថយន្ត TACOMA បេីកមកបុកពីក្រោយពេញទំហឹង និងអូសជាង២០ម៉ែត្រទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀត​ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ដំណែកឯតៃកុងចុះរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ​ ត្រូវប្រជាពលរដ្ឋតាមចាប់ខ្លួនបាន​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារទំនេីបមួយកន្លែង​ យីហោ​ “Super Duper”​ នៅលេីកំណាត់ផ្លូវ៤៨៨ កែងផ្លូវ១៤៥​ ខាងកេីតរង្វង់មូលផ្សារដេីមថ្កូវប្រហែល២០០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ញឹម សុវន្ថារ៉េត អាយុ៦០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ចំណែកជនរងគ្រោះដែលជាអ្នកឌុប បានរងរបួស​គ្រាំក្នុង មានឈ្មោះ សុខ ពន្លឺ អាយុ៣៥ឆ្នាំ។

ចំណែកអ្នកបេីកបររថយន្តបង្ក​មានឈ្មោះ​ ចាន់​ សារ៉ែន​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅបច្ចុប្បន្ន​ផ្ទះលេខ៣៦៧ ផ្លូវលំ​ ភូមិចំរេីនផល​ សង្កាត់បឹងទំពន់​ ខណ្ឌមានជ័យ​ ភ្នំពេញ​ មុខរបរ​អ្នកលក់រថយន្ត​ និងជានិពន្ធនាយករង​ កាសែត​ តេជោសន្តិភាព​ ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ​ វាស់ជាតិអាកុល​ ជាក់ស្ដែង​ ០,៥៩​ មិលីក្រាមក្នុង១លីត្រខ្យល់​ ។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកយ៉ាមហា ហ្វីណូ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FA-9490 ធ្វើដំណើរតាមផ្លូវ៤៨៨ ក្នុងទិសដៅពីរជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសខាងលើបើករថយន្តម៉ាកធុនត្រាពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1AY-2720 ធ្វើដំណលរស្របទិសគ្នាមកពីរក្រោយក៏ជ្រុលមកបុកម៉ូតូពេញទំហឹង បណ្ដាលជនរងគ្រោះជាអ្នកឌុបខ្ទាតចេញខាងរងរបួសស្រាល ចំណែកអ្នករួមដំណើរជិះខាងក្រោយ​ ត្រូវបានរថយន្តអូសជាប់ទាំងម៉ូតូទាំងមនុស្សនៅខាងក្រោមរថយន្ត​ ចំងាយជាង២០ម៉ែត្រ ទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀត ​ម៉ាក4RunnER ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2D-8724 ដែលចតស្ងៀមនៅមុខ Mart Super Duper បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅក្រោមកង់រថយន្តបង្កនោះភ្លាមៗបាត់ទៅហេីយ​ ។

ឃេីញសភាពមិនស្រួល​ អ្នកបើករថយន្តបង្ក​ បានចុះរត់គេចខ្លួនរហូតមុខ​វិទ្យាល័យ​ផ្សារដើមថ្កូវ​ ក៏ត្រូវបានប្រជាពលរដ្ឋជួយដេញតាមឃាត់បានមកវិញ​ ហេីយបម្រុងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជេីងដែរ​ សមត្ថកិច្ចមូលដ្ឋាន​ប៉ុស្តិ៍​ផ្សារដេីមថ្កូវក៏បានមកដល់​ ទេីបប្រជាពលរដ្ឋប្រគល់អោយសមត្ថកិច្ចចាប់វាយខ្នោះ​នាំខ្លួនទៅវាស់ជាតិអាកុលនៅស្នាក់ការណ៍ប៉ុស្តិ៍តែម្ដង។ ចំណែកអ្នករងរបួសស្រាលត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន​។

ក្រោយមកគេឃើញវត្តមានបងប្អូនសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំង ។

បច្ចុប្បន្នក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសន្សំកុសល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print