អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា និងអាហារពេលល្ងាច ជូនកុមារកំព្រាជុំវិញរាជ ធានីភ្នំពេញ ជាលើកទី៣ សម្រាប់ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ កុមារកំព្រាខ្មែរឥស្លាម ៩៥នាក់ មកពី ជុំវិញរាជធានីភ្នំពេញ ជាពិសេស ខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ បានទទួលការឧបត្ថម្ភថវិកា និងអាហារសាមគ្គីពេលល្ងាចជាបន្តទៀត ដែល រៀបចំដោយ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឲ្យសម្ព័ន្ធយុវជន មុស្លិមកម្ពុជា ដែលសហការឧបត្ថម្ភដោយអង្គការដៃគូមកពីប្រទេសសិង្ហបុរី SG Qurban។
កម្មវិធីផ្តល់អាហារនិងថវិកា ខាងលើ បានរៀបចំ នៅអាហារដ្ឋានហាឡាល់ម៉ាម៉ាក ម៉ាឡេស៊ី នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ដែលបានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ស្រី ម៉ាណ ណាវី អ្នកតំ ណាងរាស្រ្តមណ្ឌលភ្នំពេញ លោកស្រី កុប ម៉ារីយ៉ះ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោក រ៉ហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់។
តាមការបញ្ជាក់របស់ លោក អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា នេះជាការរៀបចំជំនួបជាមួយក្មេងកំព្រាជាលើកទី៣សម្រាប់ឆ្នាំ ២០១៩នេះ ដែលលើកទី១ នៅខេត្តត្បូងឃ្មុំ ហើយបានជួបជុំកុមារកំព្រាជាង ១០០នាក់ លើក ទី២ នៅរាជធានីភ្នំពេញជាង១០០នាក់ ហើយលើកទី៣នៅរាជធានីភ្នំពេញដដែល ដែលមានជិត ១០០នាក់។
កុមារកំព្រាទាំង ៩៥នាក់ ក្នុងម្នាក់ទទួលបានកញ្ចប់អាហារសម្រន់ច្រើនប្រភេទ និងថវិកា ៦ម៉ឺនរៀល ព្រមទាំងរៀបចំទទួលអាហារពេលល្ងាចជូនផងដែរ។
តាមការបញ្ជាក់របស់ តំណាងសប្បុរសជន លោក Mouzzammil PM គឺតាមការគ្រោង កម្មវិធីគ្រោងនឹងធ្វើឲ្យបានយ៉ាងតិច ៦ដង ក្នុងរយៈពេល ១ឆ្នាំ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print