​នាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់​ប្តេជ្ញា​បណ្តេញ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ចេញពី​ទឹកដី​

ចែករំលែក៖

​នាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់​ លោក​ Haider​ al-Abadi​ បាន​ប្តេជ្ញា​បោស​សម្តា​ត​ក្រុម​រដ្ឋ​អិ​ស្លា​ម​ឲ្យ​អស់ពី​ទឹកដី​អ៊ី​រ៉ា​ក់​ បន្ទាប់​ពី​កង​កម្លាំងយោធា​រដ្ឋាភិបាល​បាន​ដណ្តើម​គ្រប់គ្រង​បាន​វិញ​ទីក្រុង​ រ៉ា​ម៉ា​ឌី​ ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​មនា​ពេល​កន្លង​មក​នោះ​ ។​

force

​បណ្តាញ​ទូរទស្សន៍​អ៊ី​រ៉ា​ក់បាន​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ត្រី​ Haider​ al-Abadi​ ដោយ​បញ្ជាក់​ថា​ លោក​ប្តេជ្ញា​វាយប្រហារ​ដណ្តើម​គ្រប់គ្រង​ទីក្រុង​ទី​ពីរ​ គឺ​ទីក្រុង​ម៉ូ​ស៊ូ​ល​ឡើង​វិញ​ ។​ លោកនាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់បាន​បញ្ជាក់​ដែរ​ថា​ «​នេះ​ជា​វាសនា​ដែល​មិន​អាច​ចៀស​បាន​របស់​ក្រុម​IS​ »​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ ច​ន​ ឃើ​រី​ បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ការ​ដែល​កង​កម្លាំងយោធា​អ៊ី​រ៉ា​ក់​ដណ្តើម​គ្រប់គ្រង​វិញ​ទីក្រុង​ រ៉ា​ម៉ា​ឌី​ នោះ​ និង​បាន​ថ្លែង​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ទទួល​រង​ការ​បរាជ័យ​យ៉ាង​ជូរ​ចត់​ជាទី​បំផុត​ ។​

​ក្រុម​ជី​ហា​ដ​និយម​ ឬ​ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​ នោះ​បាន​ប្រយុទ្ធ​ដណ្តើម​បាន​គ្រប​គ្រង់​ទីក្រុង​ រ៉ា​ម៉ា​ឌី​ ពី​កង​កម្លាំងយោធា​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​ ។​ រដ្ឋាភិបាល​អ៊ី​រ៉ា​ក់បាន​រួម​កម្លាំង​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ដើម្បី​ដណ្តើម​គ្រប់គ្រង​ទីក្រុង​នេះ​ឡើង​វិញ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​ហើយ​ ។​ ទីក្រុង​រ៉ា​ម៉ា​ឌី​នោះ​មាន​ទីតាំង​ចម្ងាយ​៩០​គីឡូម៉ែត្រ​ ភាគ​ខាងលិច​រដ្ឋ​ធាន​ទី​បា​ដា​ដ​ ប្រទេស​អ៊ី​រ៉ា​ក់​ ។​

​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​រូបភាព​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឲ្យ​ឃើញ​ថា​ កងកម្លាំង​ទាហាន​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់បាន​លើក​ទង់ជាតិ​របស់​ខ្លួន​ស្ថិត​នៅ​ពីលើ​អគារ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ទីប្រជុំជន​នោះ​ ។​ លោក​ Yahya​ Rasul​ អ្នកនាំពាក្យ​កងកម្លាំង​យោធា​អ៊ី​រ៉ា​ក់បាន​ថ្លែង​ថា​ កងទ័ព​បាន​រំដោះ​ទីក្រុង​ រ៉ា​ម៉ា​ឌី​ ក្នុង​ជ័យជម្នះ​មួយ​យ៉ាង​ត្រចះត្រចង់​ ។​ មន្ត្រី​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​ចំនួន​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុង​សមរភូមិ​នេះ​នៅឡើយ​ទេ​ ។​

​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ លោកនាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់​ Abadi​ បាន​ថ្លែង​ថា​ «​ឆ្នាំ​២០១៦​ជា​ឆ្នាំ​នៃ​ជ័យជម្នះ​យ៉ាង​ធំ​ធែ​ង​ចុង​ក្រោយ​ ហើយ​ដែល​នឹង​គ្មាន​វត្តមាន​ក្រុម​ Daesh​ ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់ត​ទៅ​ទៀត​នោះ​ទេ​»​ ។​ លោក​ Abadi​ បាន​ហៅ​ក្រុម​រដ្ឋ​អិ​ស្លា​ម​IS​ នោះ​ថា​ ជា​ក្រុម​ Daesh​ ។​ លោក​បញ្ជាក់​ថា​ «​យើង​បន្ត​រំដោះ​ទីក្រុង​ម៉ូ​ស៊ូ​ល​ ហើយ​វាសនា​របស់​ក្រុម​ Daesh​ ទំនងជា​ដល់ទី​បំផុត​ហើយ​»​ ៕

PM

1

2

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print