ខេត្តត្បូងឃ្មំុ៖ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកំលាំង នគរបាលស្រុកត្បូងឃ្មុំ បានចុះឆែកឆេនិងធ្វើរការឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ដែលជាកូនប្រសារម្ចាស់ផ្ទះ ពីបទ រក្សារទុក ដឹកជញ្ជូន ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
ប្រតិបត្តការនេះធ្វើរឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិ ស្លាបក្តោង ឃំុជប់ ស្រុក-ខេត្តត្បូងឃ្មំុ។
នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មំុ លោក ជា ជឿន បានឲ្យដឹងថា បន្ទាប់ពីមានគោលការនិងបទបញ្ជារ ពីលោកឧត្តមសេនីយ៍ស្នងការ ម៉ៅ ពៅ និងបានការឯកភាពផ្នែកផ្លូវច្បាប់ពីលោកតំណាងអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ មក កំលាំងជំនាញក្រោមការដឹករបស់លោក បានធ្វើការឆែកឆេរ លំនៅដ្ឋាន ឈ្មោះ អ៊ុក សំអឿន ហៅ រ៉ុម ភេទប្រុស នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ដោយសម្មត្ថកិច្ចជំនាញយើង រកឃើញថ្នាំញៀន ចំនួន ២១ កញ្ចប់តូច និងឧបករណ៍វិចខ្ចប់ មួយចំនួន ។
លោកបន្តឲ្យដឹងថា ក្នុងនោះ កំលាំងជំនាញបានធ្វើរការឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ឆយ សុណារី អាយុ ២៤ឆ្នាំ ភេទស្រី មានស្រុកកំណើតនៅភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ជាកូនប្រសាររបស់ឈ្មោះ អ៊ុក សារ៉ុម ហើយក្នុងពេល ឆែកឆេរ ពុំមានវត្តមាន ឈ្មោះ អ៊ុក សារ៉ុម និងប្រពន្ធនោះទេ ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង កំពុងត្រូវបានកំលាំងនគរបាលជំនាញ ចងក្រងសំណំុរឿងដើម្បី បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មំុចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណះ