ខេត្តបាត់ដំបង៖ មនុស្ស៣នាក់ និងថ្នាំញៀនប្រភេទយ៉ាម៉ា១៣៩៧គ្រាប់ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅតុលាកានារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី។
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យប្រុស ស្រី៣នាក់ដែលនគរបាលស្រុកកំរៀងបង្ក្រាបបានកាលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ទី១៖មានឈ្មោះធឿង ខុំ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្រុមទី៩ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង និងដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៣ថង់ ច្រកថង់ប្លាស្ទិកខៀវរុំស្គុតពណ៌ខ្មៅស្មើរចំនួន៤៤៤គ្រាប់។
ទី២ឈ្មោះម៉ឹង ជាង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្រុមទី៦ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង (មិនមានវត្ថុតាង)។ តាមចម្លើយជនសង្ស័យឈ្មោះម៉ឹង ជាង កម្លាំងនគរបាលស្រុកកំរៀងបានសហការនគរបាលស្រុកភ្នំព្រឹកឈានដល់ការបង្ក្រាបចំណុចទី៣ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះហាស់ ស្រីម៉ៅ ហៅភីន អាយុ៥៧ឆ្នាំ ដកហូតថ្នាំញៀនយ៉ាម៉ាចំនួន៥ថង់ច្រកថង់ប្លាស្ទិកខៀវរុំស្គុតពណ៌ខ្មៅស្មើរចំនួន៩៥៣គ្រាប់។
ក្រោយពីការបង្ក្រាបនៅចំណុចទី៣សមត្ថកិច្ចបន្តទៅចំណុចទី៤ក្នុងភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ប៉ុន្តែត្រូវក្រុមសង្ស័យបិទទ្វារផ្ទះរត់គេចខ្លួនអស់(ផ្ទះម្ចាស់មិននៅទៅប្រទេថៃអស់)។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ា១៣៩៧គ្រាប់ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅ ទៅតុលាកានារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ៕