ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះបង្កជាផ្សែងយ៉ាងសន្ធោសន្ធៅផ្អេីលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ ចុះអន្តរាគមន៍កាលពីវេលាម៉ោង២រសៀលថ្ងៃទី២ខែតុលា ឆ្នាំ២០១៩ នៅផ្ទះលក់ដូរមួយកន្លែង ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានហុយផ្សែងចេញពីផ្នែកខាងក្រោយយ៉ាងខ្មួរខ្មាញ់ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ ចុះមកអន្តរាគមន៍ភ្លាមៗ។
ក្នុងប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ចំនួន២គ្រឿងនិងប្រេីប្រាស់អស់ចំនួន១គ្រឿងអគ្គិភ័យក៏រលត់ទៅវិញនិងខូចខាតសំភារះមួយចំនួនតែមិនបានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖ សុខាសែនជ័យ