ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់ចាប់ហួយផ្អេីលសមត្ថកិច្ចអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះបង្កជាផ្សែងយ៉ាងសន្ធោសន្ធៅផ្អេីលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០​ ចុះអន្តរាគមន៍កាលពីវេលាម៉ោង២រសៀលថ្ងៃទី២​ខែតុលា​ ឆ្នាំ២០១៩​ នៅផ្ទះលក់ដូរមួយកន្លែង​ ផ្លូវជាតិលេខ៣​ ភូមិព្រៃព្រីងខាងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមានហុយផ្សែងចេញពីផ្នែកខាងក្រោយយ៉ាងខ្មួរខ្មាញ់ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០​ ចុះមកអន្តរាគមន៍ភ្លាមៗ។
ក្នុងប្រតិបត្តិការ​បង្ការគ្រោះអគ្គិភ័យខាងលេីនេះរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ចំនួន២គ្រឿងនិងប្រេីប្រាស់អស់ចំនួន១គ្រឿងអគ្គិភ័យក៏រលត់ទៅវិញនិងខូចខាតសំភារះមួយចំនួនតែមិនបានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុ​ដែលឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

...

ដោយ៖ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print