ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសម ជម្រាបលា និងបង្ហាញមុខ របស់អនុព័ន្ធយោធាចាស់-ថ្មី កងទ័ពជើងគោក និងកងទ័ពជើង ទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី ៣ ខែតុលា ឆ្នាំ២០ ១៩ រវាងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ ការ ក្រសួងការពារជាតិ ជាមួយ លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheu) អនុព័ន្ធយោធាកងទ័ពជើង គោក និងលោកវីរៈនាវីឯក ចាត់ទុរុង ឌីភីងទុន (Chak Turou ng DiphingToun) អនុព័ន្ធយោធាកងទ័ព ជើងទឹកកងទ័ពភូមិន្ទថៃ។
គាត់ ត្រូវបានបញ្ចប់អាណត្តិការ ទូតយោធានៅកម្ពុជា និងបង្ហា ញមុខ លោកអនុព័ន្ធយោធាថ្មី តំណាងឲ្យកងទ័ពជើង គោក និងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនោះលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ថ្លែងអំណរគុណចំពោះ លោកនាយឧត្តមសេនីយ៍ នាង ផាត ដែលផ្ដល់ឱកាសឲ្យរូបលោកជាអនុព័ន្ធយោធាចាស់-ថ្មី ចូលជួបសំដែងការគួរសម ជម្រាបលា និងបង្ហាញមុខ ព្រមទាំងបង្កគ្រប់លក្ខ ណៈគ្រប់បែបយ៉ាងដល់រូបលោក ក្នុងការបំពេញបេសកកម្មការ ទូតយោធានៅកម្ពុជា រហូតទទួលបានជោគជ័យ ក្រោយពេលបញ្ចប់អាណត្តិនេះ។
លោកនាយឧត្តមសេនីយ៍ នាង ផាត ស្វាគមន៍ចំពោះគ្រប់បេស កកម្មការទូតយោធារបស់បណ្ដាប្រទេសជាមិត្ត មកកាន់ប្រទេ សកម្ពុជា។ កន្លងមកកងទ័ពយើងទាំងពីរ កម្ពុជា -ថៃ តែងតែរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ ក្រោម។
លោកសំដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំ តាមរយៈលោកអនុ ព័ន្ធយោធាថៃថ្មីទាំងពីរ នៅកម្ពុជា ថានឹងខិតខំប្រឹងប្រែងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង រឹតចំណងសាម គ្គីភាព-មិត្តភាព ជាប្រទេសភូមិផងល្អ កាន់តែរឹងមាំថែមទៀត រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យរួមទាំងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក អំពីបញ្ហាកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនទាំងព្រំដែនគោក ព្រំដែនទឹក រួមគ្នាដោះស្រាយទប់ស្កាត់បានទាន់ពេលវេលា។ លោករដ្ឋលេខាធិការ សំដែងនូវអំណរគុណចំពោះរាជរដ្ឋា ភិបា លកងទ័ព និងប្រជាជនថៃ ដែលកន្លងមកតែងជួយឧបត្ថម្ភគាំ ទ្រដល់កម្ពុជាពិសេសកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ។
លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ជម្រាបជូន លោករដ្ឋលេខាធិការផងដែរថា៖ ថ្វីត្បិតតែរូបលោកទាំងពីរបញ្ចប់អាណ ត្តិការទូតយោធានៅកម្ពុជា ក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំ កងទ័ពភូមិន្ទថៃ បញ្ជូនលោកវរសេនីយ៍ឯក ជេសានុ សារ៉ាធី (Chhe Sanuo Sarathy) អនុព័ន្ធយោធាតំណាងឲ្យកងទ័ពជើងគោក និងលោកវរនាវីឯក ស៊ុប៉ាកាន វិថាវ៉ាត់ (Su Pakan Vithava th) អនុព័ន្ធយោធាតំណាងឲ្យកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃថ្មី បន្តការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវា ងប្រទេសភូមិផងល្អ ជាមួយនឹង(ខ.ភ.ម) រីឯសេនានុព័ន្ធ កង ទ័ពជើងអាកាសនិងប៉ូលីសនៅបន្តបេសកកម្មរបស់ខ្លួនតាម ធម្មតា ដោយមិនទាន់បព្ចាប់ភារកិច្ចនៅឡេីយទេ៕
ដោយ៖ សុខដុម