អនុព័ន្ធ​យោធា​ចាស់-ថ្មី​ កង​ទ័ព​ភូមិន្ទ​ថៃ ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ជម្រា​បលា​ លោកនាយឧត្តមសេនីយ៍ នាង ផាត     

ចែករំលែក៖

 

ភ្នំពេញ៖ ក្នុងជំនួប​សំដែង​ការ​គួរ​សម​ ជម្រាបលា និងបង្ហាញមុខ របស់អនុព័ន្ធយោធាចាស់-ថ្មី កងទ័ពជើងគោក និងកងទ័ពជើង ទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រ​ព្រឹត្តទៅកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី ៣ ខែតុលា ឆ្នាំ២០ ១៩  រវាងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ ការ ក្រសួងការពារជាតិ ជាមួយ លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheu) អនុព័ន្ធយោធាកងទ័ពជើង គោក និងលោក​វីរៈនាវីឯក ចាត់ទុរុង ឌីភីងទុន (Chak Turou ng DiphingToun) អនុព័ន្ធយោធាកងទ័ព ជើងទឹកកងទ័ពភូមិន្ទថៃ។
គាត់ ត្រូវបានបញ្ចប់អាណត្តិការ ទូតយោធានៅកម្ពុជា និងបង្ហា ញមុខ លោកអនុព័ន្ធយោធាថ្មី តំណាងឲ្យកងទ័ពជើង គោក និងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនោះលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ថ្លែងអំណរគុណចំពោះ លោកនាយ​ឧត្តមសេនីយ៍ នាង ផាត ដែលផ្ដល់ឱកាសឲ្យរូបលោកជាអនុព័ន្ធយោធាចាស់-ថ្មី ចូលជួបសំដែងការគួរសម ជម្រាបលា និងបង្ហាញមុខ ព្រមទាំងបង្កគ្រប់លក្ខ ណៈគ្រប់បែបយ៉ាងដល់រូបលោក ក្នុងការបំពេញបេសកកម្មការ ទូតយោធានៅកម្ពុជា រហូតទទួលបានជោគជ័យ ក្រោយពេលបញ្ចប់អាណត្តិនេះ។
លោកនាយឧត្តមសេនីយ៍ នាង ផាត ស្វាគមន៍ចំពោះគ្រប់បេស ក​កម្ម​ការ​ទូត​យោធា​របស់​បណ្ដាប្រទេសជាមិត្ត មកកាន់ប្រទេ សកម្ពុជា។ កន្លងមកកង​ទ័ព​យើងទាំងពីរ​ កម្ពុជា -ថៃ តែងតែរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ ក្រោម។
លោកសំ​ដែង​នូវក្តីសង្ឃឹមយ៉ាងមុតមាំ តាមរយៈលោកអនុ ព័ន្ធយោធាថៃថ្មីទាំងពីរ នៅកម្ពុជា ថានឹងខិតខំប្រឹងប្រែងបន្ត​ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង រឹតចំណងសាម គ្គីភាព-មិត្តភាព ជាប្រទេសភូមិ​ផង​ល្អ ​កាន់តែរឹងមាំថែមទៀត រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យរួមទាំងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក អំពី​បញ្ហាកើតមាននៅតាមខ្សែបន្ទាត់ព្រំ​ដែនទាំងព្រំ​ដែនគោក ព្រំដែនទឹក រួមគ្នា​ដោះ​ស្រាយទប់ស្កាត់បានទាន់ពេលវេលា។ លោករដ្ឋលេខាធិការ សំដែងនូវអំណរគុណចំពោះ​រាជរដ្ឋា ភិបា លកងទ័ព និងប្រជាជនថៃ ដែលកន្លងមកតែងជួយឧបត្ថម្ភគាំ ទ្រដល់កម្ពុជាពិសេសកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ។
លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ជម្រាប​ជូន លោករដ្ឋលេខាធិការផងដែរថា៖ ថ្វីត្បិត​តែ​រូប​លោកទាំងពីរបញ្ចប់អាណ ត្តិការទូតយោធានៅកម្ពុជា ក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំ កងទ័ពភូមិន្ទ​ថៃ ​បញ្ជូន​លោកវរសេនីយ៍ឯក ជេសានុ សារ៉ាធី (Chhe Sanuo Sarathy) អនុព័ន្ធយោធាតំណាងឲ្យ​កង​ទ័ព​ជើងគោក និងលោកវរនាវីឯក ស៊ុប៉ាកាន វិថាវ៉ាត់ (Su Pakan Vithava th) អនុព័ន្ធយោធាតំណាងឲ្យ​កង​ទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃថ្មី បន្តការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង  រវា ងប្រទេសភូមិផងល្អ ជាមួយនឹង(ខ.ភ.ម) រីឯសេនានុព័ន្ធ កង ទ័ពជើងអាកាសនិងប៉ូលីសនៅបន្តបេសកកម្មរបស់ខ្លួនតាម ធម្មតា ដោយមិនទាន់បព្ចាប់ភារកិច្ចនៅឡេីយទេ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print