ភ្នំពេញ៖ លោកព្រុំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានចួលរួម ជាអធិបតីពិធីប្រកាសចូលកាន់តំណែង លោក ស៊ុយ សេរិទ្ធ ជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោក. ជ្រាង សុផាន់ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧វិច្ឆិកា កន្លងមកនេះ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ. ឆ្នាំ២០១៥ ។
សូមបញ្ជាក់ថា៖ លោក ស៊ុយ សេរិទ្ឋ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ឋានន្តរសក្ដិឧត្ដមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរងខេត្តព្រះវិហារ ដោយឃើញ ពីការងាររបស់បានល្អទើបរាជរដ្ឋាភិបាលសម្រេច តែងតាំង ឲ្យលោកមកដឹកនាំការងារ ជាអភិបាលរងរាជធានីជំនួសលោកជ្រាង សុផាន់ ដែលទទួលមរណភាពកាលពីថ្មីៗនេះ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ បានលើកឡើង ពីការរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាល ដែលមានការដឹកនាំដ៍ត្រឹមត្រូវ របស់សម្ដេចហ៊ុនសែន ដែលធ្វើឲ្យកំណើន ជីវភាពរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកអភិបាលរាជធានីភ្នំពេញ ក៍បាន ជំរុញឱ្យមន្ដ្រីទាំងអស់ ត្រូវចូលរួមថែរក្សានិងខិតខំបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ជូនប្រជា ពលរដ្ឋ មូលដ្ឋានចៀសវាងយើងធ្វើឲ្យពួកគាត់មានការ ថ្នាំងថ្នាក់ ចំពោះអាជ្ញាធរ និងសមត្ថកិច្ច ។
លោកព្រុំ សុខា បានបញ្ជាក់ថា៖ កម្ពុជាបច្ចុប្បន្នមានសុខ សន្ដិភាពពេញលេញបរិបូរណ៍ ក្រោយបាន បញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង២ទសវត្សរ៍កន្លង មកនេះ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រ កម្ពុជា ធ្វើឲ្យ សង្គមមានការអភិវឌ្ឍលើ គ្រប់វិស័យ ។ ក្នុងនោះ អាជ្ញាធរ គ្រប់បណ្ដា ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ក៍កំពុងដើរ តួនាទីយ៉ាងសំខាន់ចូលរួមក្នុងបេស កកម្ម បម្រើការងារ ផ្នែកសេវាសាធារណៈបានយ៉ាងល្អ ប្រសើរ ជួនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ៕
ដោយ៖ សំរិត