ខេត្តត្បូងឃ្មំុៈ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ លោក វ៉ា សារិទ្ធ ប្រធានក្រុមការងារពង្រឹងមូលដ្ឋាន ឃុំគោកស្រុក ស្រុក តំបែរ ខេត្តត្បូងឃ្មំុ បាននាំយកអំណោយរបស់ លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មការទី៥ នៃរដ្ឋសភា ទទួលបន្ទុកកិច្ចការមហាផ្ទៃនិងការពារជាតិ ទៅឧបត្ថម្ភជួយដល់ បងប្អូនប្រជាពលរដ្ឋ ចាស់ជរា ពិការ ភ្នែកគ្មានទីពឹង ដែលជួបការលំបាកចំនួន៤រូប។
លោកបានថ្លែងប្រាប់ឲ្យបានដឹងថា ចំពោះប្រជាពរដ្ឋទាំង៤រូបក្នុងម្នាក់ៗ ទទួលបាន: ថវិកា១៥០០០០៛ និងអង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខ មី ប៊ីចេង ស្ករស ទឹកដោះគោ ប្រេងឆា និងទឹកក្រូច។ ហើយជាមួយគ្នានោះ រូបលោកក៏បាន ឧបត្ថម្ភ ប្រជាការពារ ចំនួន២០ នាក់ ដោយក្នុងម្នាក់ៗ ទទួលថវិការ ១០ ០០០៛ ឧបត្ថម្ភ
ក្រុមប្រឹក្សាឃុំ ១នាក់ មេភូមិរង១នាក់ លោកតាអាចារ្យ២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ចំនួន៤0 000៛ ឧបត្ថម្ភ យុវជន ភូមិ១នាក់ ២0 000៛ និងទិញការ៉េមកី ឱ្យកុមារា កុមារី អស់ថវិកាចំនួន១0 ៥000៛ ។
ក្នុងឱកាសនោះដែរ លោក វ៉ា សា រិ ទ្ធ ក៏ បាន ពាំនាំ ប្រសាសន៍ សួរសុខទុក្ខ ពី សំណាក់ លោក ហ៊ុន ណេ ង ជូន ដល់ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំង៤រូប ហើយ លោក ក៏បាន ថ្លែងលើកឡើងថា គ្រប់កន្លែងទីណាដែលមានបងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងតែមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ជាប្រមុខដឹកនាំ តែងយកចិត្តទុកដាក់ជួយទំនុកបំរ៉ុងដោះស្រាយរាល់ការទុក្ខលំបាកទាំងនោះជានិច្ចនិរន្ត ហើយទំលាប់របស់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាគឺអនុវត្តធ្វើរច្រើនជាងអ្នកចាំតែថាដូចជនអគតិមួយចំនួន៕វណ្ណះ